បរទេស ៖ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា ការចូលរបស់ប្រទេស អ៊ុយក្រែន ទៅក្នុងអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ អង្គការណាតូ និងការប៉ុនប៉ង ដើម្បីដណ្ដើមយកតំបន់ គ្រីមៀ គឺ អាចនឹងបង្កឲ្យមាន សង្រ្គាមរវាងរុស្ស៊ី និងបារាំង ដូចដែលលោកបាននិយាយ នៅក្នុងសន្និសីទកាសែតមួយ ជាមួយប្រធានាធិបតី បារាំង លោក Emmanuel Macron ដូច្នេះដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីន បានពន្យល់ដោយគ្មាន លក្ខខណ្ឌមិនច្បាស់លាស់ អំពីអ្វីដែលអ៊ុយក្រែនត្រូវបានទទួលយកទៅក្នុងអង្គការ ណាតូ អាចនាំឱ្យកើតមាននៅពេល ដែលគាត់បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតបារាំង។
លោកពូទីន បានប្រាប់អ្នកយកព័ត៌មានថា «អ្នកចង់ឱ្យបារាំងវាយរុស្ស៊ីមែនទេ»? នោះជាអ្វីដែលនឹងកើតឡើង ប្រសិនបើអ៊ុយក្រែន ចូលរួមជាមួយ អង្គការណាតូ ហើយព្យាយាមអនុវត្តគោល នយោបាយរដ្ឋរបស់ខ្លួននៃ “ការរួមបញ្ចូលឡើងវិញ” នៅគ្រីមៀដោយកម្លាំង ។
ប្រធានាធិបតីរុស្ស៊ីបានពន្យល់ថា រដ្ឋាភិបាលទីក្រុងគៀវ បានចាត់ទុករុស្ស៊ីជាសត្រូវ ហើយទទូចថា គ្រីមេ ជាកម្មសិទ្ធិរបស់អ៊ុយក្រែន ។ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ 2014 នៅទីក្រុងគៀវ ឧបទ្វីបនេះបានបោះឆ្នោត ចូលរួមជាមួយរុស្ស៊ីឡើងវិញ ដែលជាអ្វីដែលប្រទេស របស់អង្គការណាតូ ភាគច្រើនមិនបានទទួលស្គាល់។
ប្រធានាធិបតីរុស្ស៊ីរូបនេះបន្ថែមថា «អ្នកសួរខ្ញុំថា តើរុស្ស៊ីចង់ធ្វើសង្រ្គាមជាមួយណាតូទេ? ចាំខ្ញុំសួរអ្នកវិញថា តើណាតូចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ?៕
ប្រែសម្រួលៈ ណៃ តុលា
