ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ពីការចាប់ផ្តើម នៃសមយុទ្ធយោធារួម ហៅថា Allied Resolve 2022 ដែលនឹងធ្វើឡើង ដោយតំបន់យោធាភាគខាងកើតរបស់រុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធប៊ែលឡារ៉ូស ។

ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធរួមគ្នាបានចាប់ផ្តើមនៅថ្ងៃនេះ នៅឯកន្លែងហ្វឹកហាត់អាវុធរួមបញ្ចូលគ្នា នៅក្នុងប្រទេសប៊ែលឡារ៉ូស” ។
សមយុទ្ធទាំងនេះ គឺជាដំណាក់កាលទី២ នៃសមយុទ្ធ ដែលសាកល្បងកម្លាំងឆ្លើយតប របស់រដ្ឋសហភាពរុស្ស៊ី និងប៊ែលឡារ៉ូស ។
យោងតាមក្រសួងខាងលើ បានឱ្យដឹងថា សមយុទ្ធយោធានេះនឹងមានគោលបំណង “ប្រឆាំងអំពើភេរវកម្ម និងការពារផលប្រយោជន៍ របស់រដ្ឋសហភាព” ហើយកងកម្លាំងក៏នឹងហ្វឹកហាត់ដើម្បី “បង្ក្រាប និងប្រឆាំងការឈ្លានពាន ពីខាងក្រៅផងដែរ” ។
ការធ្វើសមយុទ្ធនេះដែរ គឺមានរយៈពេល រហូតដល់ថ្ងៃទី២០ខែកុម្ភៈ សមយុទ្ធនឹងធ្វើឡើង នៅទីលានហ្វឹកហាត់ចំនួន៥ និងកន្លែងហាត់ប្រាណផ្សេងទៀត នៅក្នុងប្រទេសប៊ែលឡារ៉ូស ។
កងទ័ពនឹងអនុវត្ត “ការពង្រឹងការការពារព្រំដែនរដ្ឋ ដើម្បីទប់ស្កាត់ការជ្រៀតចូល នៃក្រុមប្រដាប់អាវុធនៃពួកសកម្មប្រយុទ្ធរារាំង បណ្តាញសម្រាប់ការចែកចាយអាវុធ និងគ្រាប់រំសេវ “និង “ការបំផ្លាញទម្រង់ប្រដាប់អាវុធខុសច្បាប់ និងការបំផ្លិចបំផ្លាញ និងក្រុមឈ្លបយកការណ៍របស់សត្រូវ ដែលចំអកឲ្យកន្លងមក” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា




