សេនហ្វ្រេនស៊ីស្កូ ៖ យោងតាម សេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ទីភ្នាក់ងាររដ្ឋ កាលីហ្វ័រញ៉ា បានដាក់ពាក្យបណ្តឹង អំពីការរើសអើងជាតិ សាសន៍ប្រឆាំងនឹងក្រុមហ៊ុន Tesla ដោយចោទប្រកាន់ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីថា មានការរើសអើងជាតិ សាសន៍ នៅរោងចក្ររបស់ខ្លួន ក្នុងរដ្ឋយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នេះបើតាមលោក Kevin Fish នាយកទីភ្នាក់ងារថា នាយកដ្ឋានការងារ និងលំនៅដ្ឋានយុត្តិធម៌នៃរដ្ឋកាលីហ្វ័រញ៉ា (DFEH) បានរកឃើញភស្តុតាងថា រោងចក្រ Fremont របស់ក្រុមហ៊ុន Tesla គឺជាកន្លែងធ្វើការមានការរើសអើងជាតិសាសន៍ ដោយកម្មករស្បែកខ្មៅត្រូវទទួលរងនូវការប្រមាថជាតិសាសន៍ និងមានការរើសអើងនៃការងារ វិន័យ ប្រាក់ឈ្នួល និងការលើកកម្ពស់។
ពាក្យបណ្តឹងបាននិយាយថា កម្មករស្បែកខ្មៅ នៅក្នុងរោងចក្រនេះ តែងតែទទួលរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរពីការរើសអើងពូជសាសន៍ និងការលេងសើចរើសអើង ជាតិសាសន៍ ពីសំណាក់មិត្តរួមការងារ និងអ្នកគ្រប់គ្រង។ លោកFish បានបន្តថា ទីភ្នាក់ងារបានទទួលពាក្យ បណ្តឹងរាប់រយពីកម្មករនៅរោងចក្រ ។
លោកបានថ្លែងថា ការពិតលើករណីនេះ និយាយដោយខ្លួនឯង។ នៅមុនការដាក់ពាក្យនេះ ក្រុមហ៊ុន Tesla បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ខ្លួនប្រឆាំងនឹងទម្រង់ នៃការរើសអើង និងការយាយីទាំងអស់ ហើយបាននិយាយថា ខ្លួនប្តេជ្ញាផ្តល់កន្លែងធ្វើការដែលមានសុវត្ថិភាព គោរព យុត្តិធម៌ និងរួមបញ្ចូល ។
ប៉ុន្តែការដកស្រង់ នៃពាក្យបណ្តឹងដែលចេញផ្សាយ ដោយទីភ្នាក់ងារនេះ និងបានដាក់នៅក្នុងតុលាការរដ្ឋកាលីហ្វ័រញ៉ា កាលពីល្ងាចថ្ងៃពុធ បានគូររូបភាពខុសគ្នាខ្លាំង ៕ដោយ៖លី ភីលីព