ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអាមេរិក-អ៊ុយក្រែន ជួបពិភាក្សាជុំវិញភាពតានតឹងសន្ដិសុខបច្ចុប្បន្ន

វ៉ាស៊ីនតោន៖ សេវាសារព័ត៌មាន របស់លោក Zelensky បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីស្ថានភាព សន្តិសុខនៅជុំវិញអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ នៅលើគេហទំព័រ ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា លោក Zelensky និងលោក បៃដិន បានផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាអំពីវិធី នៃការបន្ថយការកើនឡើង នៃភាពតានតឹង ។

នៅក្នុងនោះដែរភាគី នានាក៏បានពិភាក្សាអំពីបញ្ហានៃការបង្កើន ស្ថិរភាពហិរញ្ញវត្ថុ និងថាមពលរបស់អ៊ុយក្រែន ចំពេលមានវិបត្តិផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា ទីក្រុងគៀវរបស់អ៊ុយក្រែន យល់ពីហានិភ័យបច្ចុប្បន្នទាំងអស់ ហើយត្រៀមខ្លួនសម្រាប់ “ការអភិវឌ្ឍន៍ណាមួយ ដែលអាចនឹងកើតឡើង” ។

នៅក្នុងនោះដែរ មេដឹកនាំអ៊ុយក្រែន បានថ្លែងអំណរគុណដល់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការគាំទ្រដោយលើកឡើងថា វារួមចំណែកដល់ការពង្រឹង សមត្ថភាពរបស់កងទ័ពអ៊ុយក្រែន៕
ដោយ ឈូក បូរ៉ា

Most Popular

To Top