ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានលុបចោលឬបង្វែរជើងហោះហើរ ចេញពីប្រទេសអ៊ុយក្រែន ចំពេលមានការបារម្ភកាន់តែខ្លាំងឡើងថាការឈ្លានពានពីសំណាក់រុស្ស៊ីគឺជិតមកដល់ ។

រុស្ស៊ីបដិសេធថា ខ្លួនពុំមានចេតនាឈ្លានពានទេ ហើយការប្រមូលផ្តុំទ័ពជាង១០ម៉ឺននាក់ នៅជិតព្រំដែនអ៊ុយក្រែន ហើយបានបញ្ជូនទាហានទៅធ្វើសមយុទ្ធនៅប្រទេសជិតខាង គឺដើម្បីទាមទារអោយលោកខាងលិច បំពេញតាមសំណើរបស់ខ្លួន ដោយមិនបញ្ចូលអ៊ុយក្រែន ក្នុងអង្គការណាតូ។
អាមេរិក បានប្រមូលព័ត៌មានសម្ងាត់ដែលថា រុស្ស៊ីកំពុងសម្លឹងមើលថ្ងៃពុធជាកាលបរិច្ឆេទ វាយប្រហារ នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់ ដែលដឹងអំពីព័ត៌មានចារកម្ម ៕
