ព័ត៌មានអន្តរជាតិ

អឺរ៉ុប និងអាមេរិក បានត្រឹមអាម៉ាសនិងបំផ្លាញដោយខ្លួន ឯងទាំងដែលរុស្សីមិនបានបាញ់ចេញ មួយគ្រាប់ណាឡើយ

បរទេស៖ ទីបំផុតសេចក្តីថ្លែងការណ៍មួយដោយក្រសួងការបរទេសរបស់រុស្សីបាន ធ្វើឡើងកាលពីថ្ងៃទីអង្គារម្សិលមិញនិងដោយបានហៅថ្ងៃទី១៥ ខែកុម្ភៈថា ជាថ្ងៃបរាជ័យដ៏ធ្ងន់ធ្ងរនៃបណ្តាប្រទេសអឺរ៉ុប ចំពោះការឃោសនាសង្គ្រាមរបស់ខ្លួន ចំពោះបញ្ហាអ៊ុយក្រែននិងរុស្សី។

យោងតាមការចេញផ្សាយរបស់ RT.com បានសរសេរថាក្នុងពេលដែលរុស្សីបានប្រកាសក្នុងការដកទ័ព របស់ខ្លួនចេញពីតំបន់ព្រំដែនក្រោយបញ្ចប់ទៅនៃសមយុទ្ធយោធានោះ រដ្ឋាភិបាលក្រុងមូស្គូបានហៅការព្យាករណ៍ ទាំងឡាយដោយអឺរ៉ុប និងអាមេរិកគឺជាបរាជ័យដ៏ធ្ងន់ធ្ងរដែលរុស្សីមិនទាន់បានធ្វើអ្វីសោះ ឬសូម្បីតែបានបាញ់គ្រាប់ ពិតចេញបានគ្រាប់ណាឡើយ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova បានធ្វើការទិះតៀនយ៉ាងខ្លាំងទៅនឹងរបាយការណ៍ជាច្រើនសប្តាហ៍ចុងក្រោយនេះ ដោយអាមេរិក និងអឺរ៉ុប ចំពោះយោធារុស្សីថា នឹងបើកការវាយប្រហារមួយទៅលើអ៊ុយក្រែន នៅថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ។

លោកស្រីបន្តបែបនេះថា៖ថ្ងៃទី១៥ ខែកុម្ភៈ នឹងក្លាយទៅជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបណ្តាប្រទេសលោកខាងលិចនិងអាមេរិកផងបាននាំគ្នា ធ្វើការឃោសនាព័ត៌មានមិនពិតមួយដែល នាំឲ្យមានភាពអាម៉ាសនិងបានត្រឹមតែបំផ្លាញខ្លួនឯងប៉ុណ្ណោះ។

គួរឲ្យដឹងដែរថារុស្សីបានប្រកាសកាលពីថ្ងៃម្សិលមិញថា សមយុទ្ធយោធានៅក្នុងប្រទេសបេឡារុស នឹងត្រូវបញ្ចប់ជាពិសេសតំបន់ក្បែរព្រំដែន ជាមួយនឹងអ៊ុយក្រែន ហើយដូចនេះយោធារបស់ខ្លួននឹងចាប់ផ្តើម ធ្វើការដកទ័ពបន្តិចម្តងៗទៅកាន់មូលដ្ឋានទ័ពនៅក្នុង ប្រទេសរៀងៗខ្លួនវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top