ក្រដាសទន់មួយសន្លឹកដែលជា មូលប្បទានបត្រ (សែក) មានចំណាស់ ៤៦ឆ្នាំ ដែលចុះហត្ថលេខាដោយ សហស្ថាបនិក Apple ពីររូបគឺ Steve Jobs និង Steve Wozniak បានដាក់ដេញថ្លៃ ដែលតម្លៃឡើងដល់ទៅ ២៣០០០ដុល្លារ និងតម្លៃដេញថ្លៃបន្ទាប់គឺ ២៥០០០ដុល្លារ។
គួរបញ្ជាក់ថា មូលប្បទានបត្រមួយសន្លឹកនេះ ត្រូវបានធ្វើនៅ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៦ សម្រាប់ក្រុមហ៊ុន Kierulff Electronics ដែលមានតម្លៃ ៣៤៣០ដុល្លារ។

ការដេញថ្លៃនេះធ្វើនៅលើ គេហទំព័រ RR Auction ដែលជាការប្រមែប្រមូលវត្ថុអនុស្សាវរីយ៍កម្រៗទាក់ទងនឹង Steve Jobs៕
