បរទេស៖លោកស្រីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃសុក្រម្សិលមិញនេះ បានចេញមកធ្វើការការពារចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល អាល្លឺម៉ង់សាជាថ្មីចំពោះ ការបដិសេធមិនព្រមផ្គត់ផ្គង់កញ្ចប់សព្វាវុធណាមួយ ទៅឲ្យអ៊ុយក្រែនឡើយពេលកំពុងតានតឹងខ្លាំងជាមួយនឹងរុស្សី។
លោកស្រីបានបញ្ជាក់និងពន្យល់បែបនេះបទពិសោធ នៃការធ្វើសង្គ្រាមលោកលើកទី២របស់ ពិភពលោកបានធ្វើឲ្យអាល្លឺម៉ង់មើលឃើញថាខ្លួនពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរក វិធីសាស្ត្រផ្សេងក្រៅតែពិ ការផ្គត់ផ្គង់អាវុធប្រសិនបើចង់ ធានាឲ្យបាននូវសន្តិភាពមែននោះ។
លោកស្រី Baerbock បានបន្តទៀតថា៖នេះគឺជាអ្វីចំណុចខ្លាំង របស់យើង។ពួកយើងងើបឈរឡើងទាំងអស់គ្នានៅក្នុងតួនាទីផ្សេងគ្នាប៉ុន្តែដើម្បីតែសន្តិភាពដូចគ្នា ខណៈដែលយើងសុទ្ធតែធ្លាប់មានប្រវត្តិសាស្ត្រផ្សេង គ្នាផងនោះ។
ទោះបីជាយ៉ាងណាក្តីឆ្លើយតប ទៅនឹងការលើកឡើងនេះ អភិបាលក្រុងគៀវលោក Vitaly Klitschko ដែលជាអ្នកអង្គុយនៅក្នុងព្រឹត្តិការណ៍ ដែលមានរដ្ឋមន្ត្រីការបរទេសរូបនេះ កំពុងធ្វើសេចក្តីថ្លែងការណ៍នោះ បាននិយាយថា បច្ចុប្បន្នខុសគ្នាអ៊ុយក្រែនត្រូវការអាល្លឺម៉ង់ ដើម្បីផ្គត់ផ្គង់សព្វាវុធគឺដើម្បីតែការការពារជាតិប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី