ព័ត៌មានអន្តរជាតិ

ចិន ដាក់ទណ្ឌកម្មក្រុមហ៊ុន ផលិតអាវុធ២ របស់អាមេរិកជុំវិញ កិច្ចព្រមព្រៀងជាមួយនឹង កោះតៃវ៉ាន់

បរទេស៖ប្រទេសចិនកាលពីថ្ងៃចន្ទបានប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើក្រុមហ៊ុនផលិតអាវុធក្នុងវិស័យការពារជាតិសម្រាប់អាមេរិកមានដូចជា Raytheon Technologies និងក្រុមហ៊ុន Lockheed Martin ផងពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ពួកគេជាមួយនឹងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងអំពីការសម្រេចចិត្តចុងក្រោយនេះនៅក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃមួយស្តីអំពីការអនុម័តនិងការអនុវត្តច្បាប់ថ្មីប្រឆាំងទៅនឹង
ទណ្ឌកម្មពីបរទេសដែលបានចូលធរមានតាំងតែពីឆ្នាំ២០២១ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងមួយដែលអាមេរិកបានលក់អាវុធទំហំប្រមាណជា១០០លានដុល្លារទៅឲ្យកោះតៃវ៉ាន់នាពេលកន្លងមក។

លោក Wang ក៏បានធ្វើការអំពាវនាវផងដែរថា៖សាជាថ្មីម្តងទៀតចិនបានស្នើសុំឲ្យអាមេរិកនិងរដ្ឋាភិបាលរបស់ខ្លួនព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធទាំងឡាយក្នុងការបញ្ចប់ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ឬការរឹតចំណង់ទំនាក់ទំនងយោធាជាមួយនឹងកោះតៃវ៉ាន់ក្តី។

ទោះបីជាយ៉ាងណាក្តីគេនៅមិនទាន់បានដឹងថាទំហំនៃការដាក់ពិន័យដោយចិនមានកម្រិតប៉ុណ្ណានោះទេប៉ុន្តែកន្លងមកអាមេរិកតែងតែបានប្រកាសលក់អាវុធទៅឲ្យកោះតៃវ៉ាន់និងទទួលបានទណ្ឌកម្មពីចិនផងដែរដូចជាកាលពីឆ្នាំ២០១០ឆ្នាំ២០១៥និងឆ្នាំ២០១៩ផងដែរ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top