ព័ត៌មានអន្តរជាតិ

សំណង់បាក់បែក នៃសាលារដ្ឋដំបូងបំផុត របស់ប្រទេសចិន ត្រូវបានរកឃើញ នៅភាគខាងកើត ប្រទេសចិន

ចិន ៖ នេះបើតាម ការបញ្ជាក់ របស់វិទ្យាស្ថានវប្បធម៌ និងបុរាណវិទ្យាខេត្តបាននិយាយថា សំណង បាក់បែកបុរាណ របស់ស្ថាប័ន សិក្សាថ្នាក់ ឧត្តមសិក្សាដំបូង បង្អស់របស់ប្រទេសចិន ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បុរាណត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ ៣៧៤មុនគ.ស ត្រូវបានរកឃើញ នៅស្រុក Linzi នៃទីក្រុង Zibo ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រស៊ីនហួ ។

ស្ថាប័នសិក្សា ថ្នាក់ឧត្តមសិក្សាដំបូង បង្កើតឡើងដោយរដ្ឋ Qi កំឡុងសម័យសង្គ្រាមរដ្ឋ (៤៧៥-២២១ មុនគ.ស) បណ្ឌិត្យសភា Jixia គឺជាគ្រឹះស្ថាន ឧត្តមសិក្សា របស់រដ្ឋមានតួនាទីជាច្រើនដូចជា វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងស្ថាប័នគិត ហើយមានអាយុកាលជាង ១៥0 ឆ្នាំ ។ អគារនេះត្រូវបានគេរក ឃើញ បន្ទាប់ពីការជីកកកាយរយៈពេលប្រាំឆ្នាំ ហើយកំណត់ត្រាប្រវត្តិសាស្ត្រ បានបញ្ជាក់ថា វាជាបណ្ឌិត្យសភា Jixia ។
បើយោងតាម អ្នកបុរាណវត្ថុវិទូគ្រឹះអគារ៤ជួរ ត្រូវបានគេរកឃើញនៅទីតាំង ដែលមានប្រវែងប្រហែល ២១០ ម៉ែត្រពីកើតទៅលិចនៅទទឹងបំផុត និងប្រវែង ១៩០ ម៉ែត្រ ពីជើង ទៅត្បូងដែលមានផ្ទៃ ក្រឡាសរុបជិត ៤ ម៉ឺនម៉ែត្រការ៉េ។ ទីតាំងនេះត្រូវបានតភ្ជាប់ទៅទីក្រុងបុរាណ Qi ហើយវាលេចឡើង ជារាងចតុកោណកែង ពីខាងលើ ។

លោក Zheng Tongxiu ជាមួយនឹងសង្គមបុរាណវិទ្យាខេត្តជាអ្នកថែរក្សាសារមន្ទីរ ខេត្តបាននិយាយថា ការបង្កើត Jixia Academy គឺជាកំណែទម្រង់ដ៏ សំខាន់មួយរបស់រដ្ឋ Qi ដោយកំណត់ដំណាក់កាល សម្រាប់និន្នាការ សង្គមថ្មីនៃការពង្រីកវប្បធម៌ និងបញ្ញាដ៏អស្ចារ្យនៅពេលនោះ ចំណែកការរកឃើញថ្មី នេះមានសារសំខាន់សម្រាប់ការសិក្សា បន្ថែមលើវប្បធម៌របស់ Qi ៕ ដោយ៖លី ភីលីព

Most Popular

To Top