ព័ត៌មានអន្តរជាតិ

ការណាត់ជួប តាមអ៊ីនធើណេត ៖ អត្រាក្មេងស្រីជំទង់ រាយការណ៍ពីការរំលោភផ្លូវភេទ ស្ទើរតែទ្វេដង ចាប់តាំងពីឆ្នាំ ២0១៥

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការពិនិត្យឡើងវិញ ដោយទីភ្នាក់ងារ ឧ ក្រិដ្ឋកម្មជាតិ (NCA) បានគូសបញ្ជាក់ ពីការកើនឡើង ខណៈដែលកម្រិតទាំងមូល នៃបទល្មើសបែបនេះ នៅតែមានស្ថេរភាព ដោយស្មើភាព ចាប់តាំងពីឆ្នាំ ២0១៥ ។

យោងតាមតួលេខថ្មីថា អត្រានៃក្មេងស្រីជំទង់ ដែលរាយការណ៍ អំពីការរំលោភផ្លូវភេទ ទាក់ទងនឹងការណាត់ ជួបតាមអ៊ីនធើណេត បានកើនឡើងជិតទ្វេដង ។ ក្នុងអំឡុងពេលដូចគ្នានេះ សមាមាត្រនៃរបាយការណ៍ ពីក្មេងស្រី មានអាយុក្រោម ១៩ ឆ្នាំបានកើនឡើងពី ១២ ភាគរយទៅ២២ភាគរយ ដោយក្មេងប្រុសនៅក្នុងតង្កៀបនេះ កើនឡើងពី ២៥ភាគរយទៅ ៣១ភាគរយ ។

ផ្នែកវិភាគឧក្រិដ្ឋកម្មធ្ងន់ធ្ងរ (SCAS) របស់ NCA បានពិនិត្យទិន្នន័យពី ៦៧១ ករណី នៃការរំលោភផ្លូវភេទ ក្រោយពីកិច្ចប្រជុំ ទល់មុខគ្នាលើកដំបូង បន្ទាប់ពីទំនាក់ទំនងដំបូង តាមរយៈគេហទំព័រ ឬកម្មវិធីណាត់ជួប តាមអ៊ីនធើណេត ។ ការពិនិត្យឡើងវិញនេះគ្របដណ្តប់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២00៣ ដល់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២0២១ បានធ្វើបច្ចុប្បន្នភាពការរកឃើញ នៃរបាយការណ៍ NCA ឆ្នាំ ២0១៦ បានពិនិត្យលើករណីចំនួន ១៦៣ ត្រូវបានកំណត់ នៅចន្លោះ ខែមេសា ឆ្នាំ ២00៣ ដល់ ខែកក្កដា ឆ្នាំ ២0១៥ ។

វាបានរកឃើញថាសមាមាត្រ ដ៏ធំបំផុត នៃជនរងគ្រោះ ទាំងបុរស និងស្ត្រីនៅតែមានអាយុពី ២0-២9 ឆ្នាំ ដែលស្មើនឹង ៤0ភាគរយនៃករណី។ ជនរងគ្រោះ៨៣ភាគរយ នៃករណីទាំង ៦៧១ ជាស្ត្រី និង ១៧ភាគរយជាបុរស ៕ ដោយ៖លី ភីលីព

Most Popular

To Top