បរទេស៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានលើកឡើងនៅបណ្តាញសង្គម twitter នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោកបាននិយាយជាមួយមេដឹកនាំ G7 នៅថ្ងៃនេះ ហើយក៏មានការព្រមព្រៀងទាំងស្រុង នឹងកំណត់សមត្ថភាពរបស់រុស្ស៊ីក្នុងការជាផ្នែកមួយនៃសេដ្ឋកិច្ចពិភពលោក។
លោក ចូ បៃដិន បានបន្តថា «យើងនឹងបង្អាក់សមត្ថភាពហិរញ្ញប្បទាន និងការរីកចម្រើនផ្នែកយោធារបស់រុស្ស៊ី។ យើងនឹងបន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចសតវត្សរ៍ទី ២១ ដែលមានបច្ចេកវិទ្យាខ្ពស់៕ប្រែសម្រួលៈ ណៃ តុលា


