ព័ត៌មានអន្តរជាតិ

សហភាអារ៉ាប់​ កំពុងស្នើសុំទិញយន្តហោះហ្វឹកហ្វឺនចិន L-15 ជាច្រើនគ្រឿង

បរទេស៖ សហភាពអារ៉ាប់ UAE បានចុះហត្ថលេខាលើលិខិតមួយក្នុង ការស្នើសុំទិញយកយន្តហោះប្រភេទ L-15 ប្រមាណជា១២គ្រឿង ពីប្រទេសចិនជាផ្នែកមួយ នៃកិច្ចខំប្រឹងប្រឹងបង្កើនសមត្ថភាពក្នុងការហ្វឹកហ្វឹន អ្នកបើកយន្តហោះនៅក្នុងវិស័យការពារជាតិ។

មេបញ្ជាការរបស់ UAE លោក Al Humeidi បានបង្ហាញដែរថាប្រទេសរបស់លោកពិតជាមានបំណង ទិញយន្តហោះទាំងនោះមែនហើយមិនត្រឹមតែប៉ុណ្ណោះបើ ការចរចាធ្វើឡើងទៅរួចនោះចំនួនយន្តហោះ នឹងអាចកើនឡើងពី១២ ទៅ៣៦ គ្រឿង។

ទោះបីជាយ៉ាងណាក្តីតាមរយៈការយល់ឃើញរបស់ អតីតមេបញ្ជាការយោធាចូលនិវត្តលោក Khalfan Al Kaabi ដែលបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មាន Defense News ការរសម្រេចចិត្តរបស់ប្រទេសគឺមានភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា កងកម្លាំងរបស់ខ្លួនកំពុងស្វែងរក និងសិក្សាទៅលើភាពចម្រុះគ្នានៃធនធានអាវុធ និងរបៀបនៃការប្រើប្រាស់របស់វាផងដែរ។

គួរឲ្យដឹងដែរថា L-15 ជាប្រភេទយន្តហោះសម្រាប់ហ្វឹកហ្វឺននិងការវាយប្រហារបែបកម្រិតស្រាល ចំពីឡុតអ្នករៀនជំនាន់ទី៤ និងទី៥ នៃវគ្គក្លាយជាពីឡុតយន្តហោះចម្បាំងប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top