ព័ត៌មានអន្តរជាតិ

តួកគី និយាយមិនអាចបញ្ឈប់ការធ្វើដំណើរ នៃនាវាចម្បាំងរុស្សី នៅតំបន់សមុទ្រខ្មៅឡើយ

បរទេស៖ លោករដ្ឋមន្ត្រីការបរទេសតួកគីកាលពីថ្ងៃសុក្របានចេញសេចក្តីថ្លែងការណ៍ មួយដោយបញ្ជាក់ថា ប្រទេសរបស់លោក មិនអាចបញ្ឈប់ការធ្វើដំណើររបស់នាវាចម្បាំងរបស់រុស្សី នៅក្នុងតំបន់សមុទ្រខ្មៅតាម ឈូងសមុទ្ររបស់តួកគី នោះបានឡើយ។

ថ្លែងបែបនេះឆ្លើយតបទៅនឹងសំណើរដែលបានធ្វើឡើងដោយអ៊ុយក្រែន ហើយបញ្ជាក់ថាតួកគីក៏មានសិទ្ធ ធ្វើតាមតែអ្វីដែលជាកត្តាសញ្ញា អន្តរជាតិដែលបានចែងកន្លងមកប៉ុណ្ណោះ គឺអនុញ្ញាតិឲ្យនាវាទាំងឡាយអាចវិល ត្រឡប់ទៅកាន់មូលដ្ឋានឬប្រទេសរបស់ពួកគេវិញ។

គួរឲ្យដឹងដែរថាអ៊ុយក្រែនបានស្នើសុំឲ្យតួកគីក្នុងការរារាំង នាវាចម្បាំងរបស់រុស្សីទាំងឡាយក្នុងការឆ្លង កាត់ឈូងសមុទ្រ Dardanelles និង Bosphorus ដែលជាច្រកអាចធ្វើដំណើរចូលទៅក្នុងដែលសមុទ្រខ្មៅ និងជាច្រកដ៏សំខាន់ដែលរុស្សីអាចវាយទៅដល់អ៊ុយក្រែនបានតាមផ្លូវទឹក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top