បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev មិនបានច្រានចោល ការធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិ (ការ ធ្វើ ឬ ការផ្ទេររបស់អ្វីមួយដែលជារបស់ឯកជន ឬ របស់ជាតិដទៃ ឲ្យទៅជារបស់ជាតិ, របស់រដ្ឋវិញ) ដែលមានមូលដ្ឋាននៅរុស្ស៊ីរបស់ជនបរទេសដែលបានចុះបញ្ជីនៅក្នុង “យុត្តាធិការអរិភាព” នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ជំហានដ៏អាក្រក់អាចនឹងត្រូវធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការរឹបអូស យកមូលនិធិរបស់ពលរដ្ឋរុស្ស៊ី នៅបរទេស, អតីតមេដឹកនាំ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបង្ហោះនៅលើ Facebook។
លោក Medvedev ធ្លាប់ធ្វើជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ 2008-2012 បាននិយាយថា “ពួកគេក៏គម្រាមរឹបអូសយកលុយរបស់ពលរដ្ឋរុស្ស៊ី និងក្រុមហ៊ុនរុស្ស៊ីនៅបរទេស ន្តែនេះនឹងត្រូវឆ្លើយតបយ៉ាងស៊ីសង្វាក់គ្នាទៅវិញ”៕ ប្រែសម្រួលៈ ណៃ តុលា
