ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃអាទិត្យថា អឺរ៉ុប នឹងបិទដែនអាកាសរបស់ខ្លួន ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ជាការឆ្លើយតបទៅនឹង “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីដើមថ្ងៃព្រហស្បតិ៍កន្លងមក។

លោកស្រី Vonder Leyen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា “យើងកំពុងបិទដែនអាកាស សហភាពអឺរ៉ុប សម្រាប់ជនជាតិរុស្ស៊ី” យើងកំពុងស្នើឱ្យមានការហាមឃាត់ លើយន្តហោះទាំងអស់ ដែលគ្រប់គ្រងដោយរុស្ស៊ី។
លោកស្រីបានបន្ដថា “យន្តហោះទាំងនេះនឹងមិនអាចចុះចតហោះឡើង ឬហោះហើរលើទឹកដី នៃសហភាពអឺរ៉ុបបានទៀតនោះទេ” ដោយលោកស្រីបន្ថែមថា បម្រាមនេះនឹងអនុវត្ត ចំពោះយន្តហោះណា ដែលមានកម្មសិទ្ធិ ជួល ឬគ្រប់គ្រងដោយបុគ្គលស្របច្បាប់ ឬធម្មជាតិរបស់រុស្ស៊ី”។
អ្នកស្រីបានសង្កត់ធ្ងន់ថា “ដូច្នេះសូមឱ្យខ្ញុំយល់ឱ្យបានច្បាស់។ ដែនអាកាសរបស់យើងនឹងត្រូវបានបិទ សម្រាប់យន្តហោះរុស្ស៊ីទាំងអស់ ហើយនោះរួមបញ្ចូលទាំងយន្តហោះឯកជនរបស់ oligarchs” ។
កាលពីព្រឹកថ្ងៃអាទិត្យ ប្រទេសបារាំង ក៏បានឲ្យដឹងផងដែរថា ខ្លួននឹងបិទដែនអាកាសរបស់ខ្លួន ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី និងយន្តហោះដែលបានចុះបញ្ជីរបស់រុស្ស៊ី។ ក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំង Air France បានប្រកាសនៅលើគេហទំព័ររបស់ខ្លួន ដើម្បីផ្អាកជើងហោះហើរទៅ និងមកពីប្រទេសរុស្ស៊ី ចាប់ពីថ្ងៃអាទិត្យរហូតដល់មាន ការជូនដំណឹងបន្ថែម៕ ប្រែសម្រួលដោយ៖ ឈូក បូរ៉ា
