ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជិត ៣៥០០០ករណី

ហ្សាកាតា ៖ ប្រភពព័ត៌មានពីក្រសួង សុខាភិបាល បាន ឲ្យដឹងថា ប្រទេស ឥណ្ឌូណេស៊ី បាន បញ្ជាក់ ពី ករណី ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣៤,៩៧៦ ករណីនៅ ថ្ងៃ អាទិត្យ ដែល បាន បង្កើន ចំនួន ឆ្លងសរុប កើនឡើងដល់ ៥,៥៣៩,៣៩៤ ករណី។

យោងតាមក្រសួង ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើង ២២៩ នាក់ សរុបកើនឡើងដល់ ១៤៨,០៧៣ នាក់ ខណៈមនុស្ស ៣៩,៣៨៤ នាក់ទៀតត្រូវបានគេរាយការណ៍ថាបានជាសះស្បើយពីជំងឺរាតត្បាតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបដល់ ៤,៨១៧,៤២៣នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ។ មនុស្សជាង ១៩០,៦៧លាននាក់ នៅក្នុងប្រទេសបានទទួលការ ចាក់ថ្នាំលើកដំបូង របស់ពួកគេ ខណៈដែលជាង ១៤៣,៧៧លាននាក់ បានចាក់វ៉ាក់សាំងលើកទីពីររបស់ពួកគេ។

ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅ ក្នុងខែមករាឆ្នាំមុន បន្ទាប់ពីអាជ្ញាធរ បានអនុម័តការប្រើប្រាស់ជាបន្ទាន់ នៃវ៉ាក់សាំង Sinovac របស់ចិន ។

ដោយមានគោលបំណងចាក់វ៉ាក់សាំងឱ្យបានពេញលេញដល់មនុស្ស ២០៨,២លាននាក់នៅក្នុងប្រទេស រដ្ឋាភិបាលឥណ្ឌូនេស៊ី បានគ្រប់គ្រងជាងវ៉ាក់សាំង ៣៤៤,២៦ លានដូសរហូតមកដល់ពេលនេះ រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ ផងដែរ៕
ប្រែសម្រួលដោយ ឈូក បូរ៉ា

Most Popular

To Top