អ្នកតារាសាស្រ្តមានយោបល់ថា ដំណើរភ្លឺភ្លឹបភ្លែតរបស់តារាមួយដួង ដែលត្រូវបានជនជាតិអេហ្ស៊ីប បុរាណស្កាល់ថាជា”the Demon ឬទេវតា” ប្រហែលគ្រាន់ជាការឆ្លុះបញ្ចាំង នៃដំណើរប្រែប្រួលរបស់តារាតែប៉ុណ្ណោះ។
ជនជាតិអាហ្ស៊ីបបុរាណ បានសសេរប្រតិទិនដែល បានដៅអំពីថ្ងៃសំណាង នឹងថ្ងៃសយដោយយោង ទៅតាមតារាសា្រស្រ្តទាំងអស់នោះ។ ការទស្សទាយន៏ទាំងអស់នេះ ត្រូវបានពឹងផ្អឹកទៅលើព្រឹត្តិការណ៏នៃតារាសាស្រ្ត និង ទេវកថាវិទ្យាដែលបានជះឥទ្ធិពល លើជីវិតរស់នៅប្រចាំ របស់មនុស្សលោក។
ប្រតិទិនដែលត្រូវបានគេថែរក្សា ទុកបានល្អបំផុតនោះ គឺប្រតិទិនCairo ដែលជាឯកសារដើមនៅចន្លោះឆ្នាំ ១១៦៣ និង ១២៧១មុនគ.ស ដែលថ្ងៃនីមួយៗត្រូវបានផ្តោត ទៅលើសំណាងល្អ ឬសំណាងអាក្រក់ ព្រមទាំងមានរូបតួអង្គនៃ ទេវកថានីមួយៗផងដែរ។
ក្រុមអ្នកតារាសាស្រ្តនៅឯមហាវិទ្យាល័យ Helsinki ប៉ែកខាងអឺរ៉ុប បានធ្វើការស្រាវជ្រាវកាលពីលើកមុនថា ថ្ងៃដែលនាំសំណាងខ្លះអាច កើតឡើងផ្ទួនៗគ្នាដោយសារតែ វាមានទំនាក់ទំនងជាមួយគន្លងចន្ទគតិ។