ប្រទេសអ៊ុយក្រែនបានប្រកាសផ្តល់និងលើកលែងទិដ្ឋាការ(Visa)ជាពិសេសជូនដល់ជនបរទេសទាំងឡាយណាដែលមានបំណងចង់ចូលទៅជួយប្រជាជនអ៊ុយក្រែន ប្រយុទ្ធតទល់ជាមួយនឹងការឈ្លានពានរបស់កងទ័ព ប្រទេសរុស្ស៊ីក្នុងសមរភូមិសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្ញាក់ងារសារព័ត៌មាន Business insider ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានបញ្ជាក់យ៉ាងច្បាស់ៗ កាលពីថ្ងៃចន្ទកន្លងទៅ ថាខណ:អ៊ុយក្រែនត្រូវបានឈ្លានពានពីសំណាក់ រុស្សីថា “យើងនឹងលើកលែង ទិដ្ឋាការជាបណ្ដោះអាសន្ន ដល់អ្នកដែលស្ម័គ្រចិត្ត ឬចង់ចូលរួមជាមួយកងទ័ពអ៊ុយក្រែន”។ ប៉ុន្តែ យ៉ាងណា ករណីនេះ មិនត្រូវបានអនុវត្តទៅលើប្រជាពលរដ្ឋ ឬអ្នកមានសញ្ជាតិរុស្ស៊ីនោះឡើយ ត្បិតត្រូវបានអ៊ុយក្រែនចាត់ទុកថាជាពលរដ្ឋរុស្សីជាប្រទេសឈ្លានពាន។
សូមជម្រាបថា តាំងពីរុស្សីបើកប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ប្រទេសជាច្រើន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងជុំទិសទៅលើរុស្សី និងបានចោទស្ស៊ី ថាជាទង្វើឈ្លានពានរដ្ឋឯករាជ្យមួយរបស់អ៊ុយក្រែន និងបានបំពានច្បាប់អន្តរជាតិ ខណ:ដែលការចរចារកាលពីម្សិលមិញរវាងអ៊ុយក្រែន និងរុស្សី មិនទាន់ទទួលបានដំណោះស្រាយច្បាស់លាស់នៅឡើយ៕ ព្រភព៖http://sabay