អ៊ុយក្រែន ៖ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា ការបើកការវាយប្រហារ ដោយគ្រាប់បែកចង្កោម ពី បរិយាកាស និងសុញ្ញកាស ជាផ្នែកមួយ នៃការវាយលុកដ៏ គួរឲ្យភ័យខ្លាចដែលមានកម្លាំង គ្រប់គ្រាន់ដើម្បី បំភាយ សាកសព និងកម្ទេចសរីរាង្គខាងក្នុង ដោយប្រធានាធិបតី របស់ប្រទេស នេះបានអះអាងថា សកម្មភាព របស់លោក វ្ល៉ាឌីមៀ ពូទីន ស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។
គ្រាប់បែកសុញ្ញកាស ត្រូវបានគេស្គាល់ថា ជាអាវុធកម្ដៅស្ថិត ក្នុងចំណោមអាវុធគ្មាន នុយក្លេអ៊ែរ ដ៏មានឥទ្ធិពលបំផុត ដែលមិនធ្លាប់ បានបង្កើត ហើយត្រូវបានហាម ឃាត់ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ។ អាវុធជាតិ ផ្ទុះដោយមានថាមពលខ្ពស់ ប្រើប្រាស់ក្នុងបរិយាកាសខ្លួនឯង ជាផ្នែកនៃការផ្ទុះនោះ មានសមត្ថភាព បញ្ចេញចំហាយទឹក កម្ទេចសរីរាង្គខាងក្នុង និងបំផ្លាញទីក្រុងកម្ទេចដូចថ្ម បណ្តាលឲ្យបាត់បង់ ជីវិតយ៉ាងច្រើន ។
មិនទាន់មានការបញ្ជាក់ ជាផ្លូវការថា គ្រាប់បែកសុញ្ញកាស ត្រូវបានប្រើប្រាស់ នៃការជម្លោះក្នុងប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែរូបភាពពីប្រទេសនេះ បានបង្ហាញនូវគ្រាប់រ៉ុក្កែត នៅលើយានជំនិះ TOS-1 របស់រុស្ស៊ី ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅសហរដ្ឋអាមេរិក បានចោទប្រកាន់កងកម្លាំង របស់លោកពូទីនថា បានប្រើគ្រាប់បែកកម្ដៅ ហាមឃាត់លើរដ្ឋធានី Kyiv មួយយប់ ។
វីដេអូបានលេចចេញ អំពីការប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានហាមឃាត់ដោយសន្ធិសញ្ញា អន្តរជាតិហៅថា អនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម (CCM)។ គ្រាប់បែកចង្កោម ជាប្រភេទអាវុធជាតិផ្ទុះដែលខ្ចាត់ខ្ចាយលើតំបន់មួយ។ អ្នកជំនាញ និង សកម្មជនបានព្រមានថា ប្រជាជនរុស្ស៊ីឥឡូវនេះ កំពុងប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានហាមឃាត់ប្រឆាំង នឹងតំបន់ស៊ីវិលនៅក្នុងទីក្រុង Kharkiv ។
ក្រុមសកម្មជន Amnesty បាននិយាយថា គ្រាប់បែកចង្កោម ក៏ជាការបំផ្លាញសាលារៀន មួយនៅ Okhtyrka ផងដែរ ដែលក្រុម សកម្មជន Amnesty បាននិយាយថា មានមនុស្សបីនាក់រួម ទាំងកុមារម្នាក់ត្រូវបានសម្លាប់ ៕ដោយ៖លី ភីលីព