បរទេស៖ ប្រទេសម៉ិកស៊ិក នឹងមិនចូលរួមក្នុងការគម្រាមកំហែងអន្តរជាតិ ដើម្បីដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែននោះទេ ដូចដែលប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយថា លោកព្យាយាមរក្សាប្រទេសនេះ ឱ្យមានសន្តិភាពជាមួយគ្រប់ប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “យើងនឹងមិនទទួលយកការសងសឹកផ្នែកសេដ្ឋកិច្ចណាមួយទេ ពីព្រោះយើងចង់រក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលទាំងអស់នៃពិភពលោក” ។ លោកបានបន្ថែមថា ភាពអព្យាក្រឹតដែលនៅសេសសល់នឹងធ្វើឲ្យប្រទេសម៉ិកស៊ិកស្ថិតក្នុងស្ថានភាពមួយដើម្បី«ពិភាក្សាជាមួយភាគីជម្លោះ»។
ជំហររបស់មេដឹកនាំម៉ិកស៊ិកចំពោះវិបត្តិអ៊ុយក្រែន គឺជាយុទ្ធសាស្ត្រការទូតថ្មី ខណៈពេលដែលប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក រួមទាំងអតីតប្រទេសដែលមានកិច្ចព្រមព្រៀង Warsaw ដូចជាប៊ុលហ្គារី និងរូម៉ានី ចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការព្យាយាមដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។ ការជ្រើសរើសអព្យាក្រឹតភាពអាចធ្វើឱ្យទំនាក់ទំនង នឹងក្លាយជាល្អក់កករ រវាងម៉ិកស៊ិកជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែលោក Lopez Obrador បានរិះគន់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក៕ប្រែសម្រួលៈ ណៃ តុលា
Mexico declines to join Russia sanctions — RT World News