ព័ត៌មានអន្តរជាតិ

ស្នងការនគរបាលជាតិ កោះហៅក្រុមស៊ើបអង្កេត ដោះស្រាយ ករណីនាង Tangmo រង់ចាំការស៊ើបអង្កេត លើអ្នកណាទៀត?

ថៃ ៖ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ Suwat Chaengyodsuk បានកោះប្រជុំអង្គភាព ស៊ើបអង្កេតមួយ ដើម្បីដោះស្រាយករណី លើតារាសម្តែងថៃ ដ៏ល្បីល្បាញមួយរូបនាង Tangmo បន្ទាប់ពីការក្លែងធ្វើ នៃឧប្បត្តិហេតុ ហើយការសួរ ចម្លើយអ្នកពាក់ព័ន្ធ តើអ្នកណា នឹងត្រូវកាត់ទោសបន្ថែម ដោយសារស្ថិតក្រោមការស៊ើបអង្កេត នៅឡើយយោងតាមការចេញ ផ្សាយពីគេហទំព័រ bangkokpost ។

នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២0២២ នៅការិយាល័យនគរបាលភូមិន្ទថៃ នាយឧត្តមសេនីយ៍ Suwat Chaengyodsuk ជាអគ្គស្នងការ នគរបាលជាតិ បានកោះប្រជុំក្រុមស៊ើបអង្កេត ដើម្បីស៊ើបអង្កេតករណីមរណភាព របស់លោកស្រី Nida Patcharawiraphong ឬលោកស្រី Tangmo ជាមួយលោក ឧត្តម សេនីយ៍ឯក Prachuap Wongsuk ជំនួយការអគ្គស្នងការនគរបាលជាតិ ។ លោកឧត្តមសេនីយ៍ឯក Chiraphat Phumchit ស្នងការ នគរបាលខេត្តទី១ ឧត្តមសេនីយ៍ទោ Paisan Wongwatcharamongkol ស្នងការនគរបាលខេត្ត Nonthaburi ។ នាយឧត្តមសេនីយ៍ឯក Wasan Techaakkarakasem មេបញ្ជាការស៊ើបអង្កេត ។ ស្នងការនគរបាលខេត្តទី១ និងលោក ឧត្តមសេនីយ៍ទោ Chutima Chaimuksik មេបញ្ជាការ មជ្ឈមណ្ឌលកោសល្យវិច្ច័យ១ ក៏ដូចជាអ្នកស៊ើប អង្កេតករណីនេះ បានចូលរួមកិច្ចប្រជុំ ។

លោកឧត្តមសេនីយ៍ឯក Chiraphat Phumchit បង្ហើបថា លោកបានរៀបចំលទ្ធផល នៃការធ្វើកោសល្យវិច័យ និងវឌ្ឍនភាពនៃសំណុំរឿង រាយការណ៍ជូនអគ្គស្នងការ នគរបាលជាតិ បន្ទាប់ពីបានណែនាំមុននេះ ឲ្យពន្លឿនការដោះស្រាយសំណុំរឿង ឲ្យបានឆាប់រហ័ស និងផ្តល់យុត្តិធម៌ ដល់គ្រប់ភាគី ដោយធ្វើត្រាប់តាមព្រឹត្តិការណ៍នានា នៅពេលមានគ្រោះថ្នាក់ រួមទាំងសួរចម្លើយ សាច់ញាតិនៃសព និងអ្នកនៅក្នុង លើសពីនេះ លទ្ធផល នៃការធ្វើកោសល្យវិច្ច័យបឋម ត្រូវបាន រាយការណ៍ពីគ្រូពេទ្យ កោសល្យវិច្ច័យ ។ ចំណែកអ្នកណានឹងត្រូវកាត់ទោស បន្ថែមទៀតគឺស្ថិតនៅក្រោម ការស៊ើបអង្កេត ៕ដោយ៖លី ភីលីព

Most Popular

To Top