យ៉ាងហោចណាស់ បាតុករជនជាតិរុស្ស៊ី ចំនួន ៣៥០នាក់បន្ថែមទៀត ត្រូវបានចាប់ខ្លួន ដោយ ប៉ូលិសនៅទីក្រុងធំ លំដាប់ទី២ St. Petersburg ក្រោយពីពួកគេព្យាយាមធ្វើបាតុកម្ម តវ៉ាប្រឆាំង ឲ្យបុរសខ្លាំង រុស្ស៊ី គឺលោក វ្លាឌីមៀ ពូទីន បញ្ឈប់ការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន។នេះបើតាមការចេញផ្សាយ ដោយទីភ្ញាក់ងារសារព័ត៌មាន CNN នាថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។

ក្រុមអ្នកតវ៉ាជនជាតិរុស្ស៉ី ជាច្រើនរូប រួមមានទាំងសិស្សនិស្សិត បញ្ញាវ័ន្តក៏ដូចជាប្រជាជន ទូទៅជាច្រើនពាន់នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដោយប៉ូលីសនៅក្នុងតំបន់ រហូតមកដល់ពេលនេះ មានចំនួន៧,៦២៤នាក់ហើយ ចាប់តាំងពីបើប្រតិបត្តការយោធា វាយលុកទៅលើអ៊ុយកាលពីថ្ងៃ២៤ កុម្ភ: ឆ្នាំ២០២២កន្លងទៅ។
សូមជម្រាបថា តាំងពីបុរសខ្លាំងរបស់ រុស្ស៊ី លោក វ្លាឌីមៀ ពូទីនបញ្ជាឲ្យ បើកប្រតិបត្តិការយោធា វាយលុកនិងឈ្លានពានអ៊ុយក្រែន បណ្តាប្រទេសជាច្រើន នៅលើសាកលលោកបានដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើន ទៅលើរុស្ស៊ី តែពូទីនផ្ទាល់ហាក់មិនទាន់ភ្ញាក់ខ្លួន ឬអើពើជាមួយនឹងការដាក់ទុណ្ឌកម្មនេះទាល់សោះ ខុសពីប្រជាជនរុស្សីជាច្រើន ដែលពួកគេមានអារម្មណ៍សោកស្តាយ និងអាណិតទៅដល់ប្រជាជន នៃប្រទេសអ៊ុយក្រែន ។ Source: Sabay




