ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន ស្តីបន្ទោស អង្គការ NATO ចំពោះការសម្រេចចិត្ត បិទតំបន់គ្មានការហោះហើរ

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០២២នេះថា ប្រធានាធិបតីអ៊ុយក្រែន បានថ្កោលទោសមេដឹកនាំអង្គការ NATO យ៉ាងខឹងសម្បារចំពោះការសម្រេចបិទតំបន់ គ្មានការហោះហើរលើប្រទេសរបស់គាត់ ។

នៅពេលថ្មីៗនេះ រុស្ស៊ី បានហាមប្រាម លើការប្រើប្រាស់បណ្តាញសង្គម Facebook ហើយឥឡូវនេះ មានរបាយការណ៍ថាខ្លួន បានបិទការចូលប្រើបណ្តាញសង្គម Twitter និង YouTube ទៀតផង ។

ការវាយប្រហាររបស់រុស្ស៊ី លើរោងចក្រនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប គឺមិនប្រុងប្រយ័ត្ន សហរដ្ឋអាមេរិក ប្រាប់កិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អំពីបញ្ហានេះ ។

ឯកអគ្គរដ្ឋទូត Linda Thomas-Greenfield មានថ្លែងថា “ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ពិភពលោកបានកាត់បន្ថយ គ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយលំបាកបំផុតកាលពីយប់មិញ” ។

កងកម្លាំងរុស្ស៊ី បានរឹបអូសយករោងចក្រនេះ បន្ទាប់ពីអគារមួយចំនួន ត្រូវបានវាយប្រហារ ដោយការបាញ់ផ្លោង ដែលអ៊ុយក្រែនបានលើកឡើងថា នាំឱ្យមនុស្សស្លាប់ និងរបួសជាច្រើន ។

ប៉ុន្តែ រុស្ស៊ីអះអាងថា គ្មានការគំរាមកំហែងសុវត្ថិភាពទេ ហើយទទូចថា វាជា “មិនពិត” ដែលរោងចក្រនេះ ត្រូវបានបាញ់ត្រូវដោយគ្រាប់ផ្លោង ។

អ្នកឃ្លាំមើលអន្តរជាតិ លើកឡើងថា គ្មានសារធាតុវិទ្យុសកម្ម ត្រូវបានបញ្ចេញទេ ហើយរោងចក្រនេះមានសុវត្ថិភាព

មេបញ្ជាការរុស្ស៊ី ៣នាក់ត្រូវបានសម្លាប់ បន្ទាប់ពីបានធ្វើដំណើរ ទៅជិតសមរភូមិជួរមុខ នេះបើតាមមន្ត្រីលោកខាងលិច បានបញ្ជាក់យ៉ាងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top