ព័ត៌មានអន្តរជាតិ

Update: មហាសេដ្ឋី Elon Musk នឹងប្រើផ្កាយរណប Starlink រារាំងតែសារព័ត៌មានរុស្ស៊ីណា ដែលមានភាពគំរាមកំហែងតែប៉ុណ្ណោះ 

បរទេស៖ មហាសេដ្ឋី Elon Musk បានប្តេជ្ញាកាលពីថ្ងៃសុក្រថា សេវាអ៊ីនធឺណិតរបស់ SpaceX Starlink របស់គាត់នឹងបិទការផ្សាយរបស់ព័ត៌មានរុស្ស៊ី “ដែលស្ថិតនៅក្រោមការគំរាមកំហែង” បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ថា ត្រូវបានបញ្ជាដោយរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះ ដើម្បីឱ្យត្រួតពិនិត្យប្រភពប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Elon Musk បានអះអាងនៅក្នុងការបង្ហោះ Twitter ថា ផ្កាយរណប Starlink “ត្រូវបានប្រាប់ដោយរដ្ឋាភិបាលមួយចំនួន (មិនមែនអ៊ុយក្រែន) ឱ្យបិទប្រភពព័ត៌មានរុស្ស៊ី” ។

លោកបានសន្យាថា «យើងនឹងមិនធ្វើដូច្នេះទេ លុះត្រាតែមានការគំរាមកំហែង។ “សុំទោសដែលជាអ្នកនិយាយដោយសេរី»។

បន្ទាប់ពីមនុស្សម្នាក់បានរិះគន់លោក Musk និងបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ជា “ការឃោសនា” មកនោះ ស្រាប់តែមហាសេដ្ឋីបានឆ្លើយតបថា “ប្រភពព័ត៌មានទាំងអស់គឺជាការឃោសនាដោយផ្នែកខ្លះ ច្រើនជាងអ្នកដទៃទៀត” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top