សារព័ត៌មាន CNBC បានរាយការណ៍ថា ការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប្រឆាំង នឹងក្រុមមហាសេដ្ឋីរុស្ស៊ី បានធ្វើឱ្យឥស្សរជនជាន់ខ្ពស់ ដែលមានទំនាក់ទំនងជាមួយ ប្រធានាធិបតីពូទីន ខាតបង់ទឹកប្រាក់ច្រើនជាង ៨០ ពាន់លានដុល្លារ។

មហាសេដ្ឋីរុស្ស៊ីត្រូវរងទណ្ឌកម្ម ផ្នែកហិរញ្ញវត្ថុ ឬផលវិបាកផ្នែកហិរញ្ញវត្ថុ ដែលដាក់ដោយរដ្ឋាភិបាល និងអង្គការអន្តរជាតិ ខណៈដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបើកការវាយប្រហារឈ្លានពាន ប្រទេសអ៊ុយក្រែន។
ស្ថិតិចេញផ្សាយដោយ Bloomberg បានឱ្យដឹងថា មហាសេដ្ឋីរុស្សី បានបាត់បង់ទឹកប្រាក់ប្រមាណ ៨៣ពាន់ លានដុល្លារ ចាប់តាំងពីមានការចាប់ផ្តើម នៃសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន។ ក្នុងនោះ គគេសង្កេតឃើញថា នាវាឯកជនដ៏ប្រណិត របស់មហាសេដ្ឋីរុស្ស៊ី យ៉ាងតិច២គ្រឿង ត្រូវបានរឹបអូសផងដែរ៕ Source: Sabay
