សារមន្ទីរ The Paris Grevin នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានដករូបក្រមួនរបស់ប្រធានាធិបតីរុស្សី ពូទីន ចេញហើយ ក្រោយពីរុស្សី បានឈ្លានពានទៅលើអ៊ុយក្រែន។

ការសម្រេចដករូបសំណាក របស់លោក ពូទីន ចេញពីសារមន្ទីរនៅទីក្រុងប៉ារីស គឺដោយសារតែអ្នក ដែលបានចូលមកទស្សនាសម្តែងការមិនពេញចិត្ត និងធ្វើការបំផ្លាញរូបនេះថែមទៀតផង ទើបខាងសារមន្ទីរ បានដករូបក្រមួនរបស់លោក ពូទីន ចេញតែម្តង ។ នេះក៏ជាសារមួយ បង្ហាញទៅដល់ប្រធានាធិបតីរុស្សី អំពីការមិនពេញចិត្តពីពលរដ្ឋបារាំង ដែលរុស្សីធ្វើការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន ។

រូបសំណាក លោកពូទីន ធ្វើពីក្រមួន ត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ ២០០០ ពោលគឺរូបសំណាកនេះ មានអាយុកាល ២២ឆ្នាំហើយ ។ ខាងសារមន្ទីរកំពុងពិចារណា យករូបប្រធានាធិបតីអ៊ុយក្រែន Zelenskyy មកដាក់តាំងជំនួសវិញ៕
