តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Uniqlo ដ៏ធំសម្បើមរបស់ជប៉ុន បានការពារការសម្រេចចិត្ត ដើម្បីរក្សាហាងរុស្ស៊ី ឲ្យបើកទោះបីជាគូប្រជែង Zara និង H&M ផ្អាកប្រតិបត្តិការនៅប្រទេសនេះ បន្ទាប់ពីការលុកលុយរបស់ខ្លួន លើអ៊ុយក្រែនក៏ដោយ។
លោក Tadashi Yanai ប្រធានប្រតិបត្តិករក្រុមហ៊ុន Uniqlo Fast Retailing បាននិយាយថា ជម្លោះមិនគួរដកហូតសម្លៀកបំពាក់ របស់មនុស្សក្នុងប្រទេសរុស្ស៊ី ដែលជាតម្រូវការជាមូលដ្ឋាន របស់មនុស្សនោះទេ។
លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនគួរមានសង្រ្គាមឡើយ ហើយប្រទេសនីមួយៗគួរតែប្រឆាំង។ លើកនេះ អឺរ៉ុបទាំងអស់ ប្រឆាំងយ៉ាងច្បាស់ និងបានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះអ៊ុយក្រែន ចំណែកការប៉ុនប៉ងណាមួយ ដើម្បីបំបែកពិភពលោក ផ្ទុយទៅវិញពង្រឹងការរួបរួម។
លោក Yanai បន្ថែមថា សម្លៀកបំពាក់គឺជាតម្រូវការនៃជីវិត។ ប្រជាជនរុស្ស៊ីមានសិទ្ធិរស់នៅ ដូចពួកយើងដែរ។អ្នកនាំពាក្យក្រុមហ៊ុន Fast Retailing បាននិយាយថា មានហាង Uniqlo ចំនួន ៤៩ នៅប្រទេសរុស្ស៊ី ហើយក្រុមហ៊ុននឹងបន្ត តាមដានស្ថានការណ៍ ប៉ុន្តែមិនមានផែនការណាមួយ ដើម្បីផ្អាកប្រតិបត្តិការ របស់យើងទេ។ Fast Retailing បាននិយាយថា ខ្លួននឹងបរិច្ចាគសម្លៀកបំពាក់ចំនួន ១0 លានដុល្លារ និង ២00,000 ដល់ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់ប្រជាជន ដែលត្រូវបានបង្ខំឲ្យភៀសខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសជិតខាង។
ការកើនឡើងនៃចំនួនក្រុមហ៊ុនធំៗ កំពុងផ្អាកសកម្មភាពអាជីវកម្ម ក្នុងប្រទេសរុស្ស៊ី ខណៈរដ្ឋាភិបាលលោកខាងលិច ដាក់ទណ្ឌកម្ម ដើម្បីដាក់សម្ពាធលើប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ក្រុមហ៊ុនសម្លៀកបំពាក់យក្ស របស់អេស្ប៉ាញ Inditex ជាម្ចាស់ក្រុមហ៊ុន Zara បាននិយាយថា ខ្លួននឹងបិទហាងរាប់រយកន្លែង នៅក្នុងប្រទេសរុស្ស៊ី ជាបណ្ដោះអាសន្ន ក៏ដូចជាហាងអនឡាញ របស់ក្រុមនេះផងដែរ៕ ដោយ៖លី ភីលីព