ហុងគ្រី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា សហព័ន្ធយូដូអន្តរជាតិ បានសម្រេចចិត្តដកតំណែង និងការងារលោក វ្ល៉ាឌីមៀ ពូទីន និងជាមហាសេដ្ឋីដែលគាំទ្រ ដោយយូរយារណាស់មកហើយ ដែលធ្វើឡើងនៅអង្គការ បន្ទាប់ពីលោកសម្រេចចិត្ត វាយប្រហារទៅលើប្រទេសអ៊ុយក្រែន។
ស្ថាប័នគ្រប់គ្រងមានមូលដ្ឋាន នៅទីក្រុង Budapest បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហព័ន្ធយូដូអន្តរជាតិប្រកាសថា លោក វ្ល៉ាឌីមៀ ពូទីន “Vladimir Putin” និងលោក Arkady Rotenberg ត្រូវបានដកចេញពីមុខតំណែងទាំងអស់ នៅក្នុងសហព័ន្ធយូដូអន្តរជាតិ។
តំណែងជាប្រធានកិត្តិយសរបស់ IJF របស់ពូទីនត្រូវបានព្យួរកាលពីសប្តាហ៍មុន ជាមួយនឹងអង្គការដោយលើកឡើង ពីជម្លោះសង្រ្គាម ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីជាអ្នកចូលចិត្តកីឡាយូដូ ហើយបានចូលរួមកីឡា ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងឡុងដ៍ឆ្នាំ ២០១២។
Rotenberg គឺជាមិត្តដ៏យូរលង់របស់ពូទីនមកពីទីក្រុង St. Petersburg ដែលជាស្រុកកំណើតរបស់ពួកគេ ហើយជាសមាជិក នៃគណៈកម្មាធិការប្រតិបត្តិ IJF ជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍៕ ដោយ៖លី ភីលីព