ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីអ៊ុយក្រែនអរគុណ Twitter ជា «ព្រាបនាំសារ» មិនអាច​ខ្វះ​បាន​ ជួយ​ប្រទេស​របស់លោក

រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាអ៊ុយក្រែនលោក Mykhailo Fedorov ជាអ្នកដឹកនាំក្រុមកងទព័ Cyber ប្រឆាំងនឹងរុស្ស៊ី។ លោកបានថ្លែងអំណរគុណទៅកាន់ Twitter ថាបានដើរតួជា «ព្រាបនាំសារ» ដើម្បីពាំនាំដំណឹងមិនអាចខ្វះបាន ជួយដល់​ប្រទេសរបស់លោក​។

លោកគឺជាមនុស្សលេចធ្លោម្នាក់ ក្នុងចំណោមរដ្ឋមន្រ្តីដទៃ ដែលហ៊ានសរសេរសំបុត្រផ្លូវការបង្ហោះលើ Social Media (Twitter) ឲ្យពិភពលោកបានឃើញ និងជាពិសេសជោគជ័យ ការស្នើសុំដោយផ្ទាល់ ទៅកាន់មហាសេដ្ឋីអាមេរិកលោក Elon Musk នូវក្រុមអ្នកបច្ចេកទេសនិងថា សដំឡើងប្រព័ន្ធផ្កាយរណប Starlink ដើម្បីដំណើការប្រព័ន្ធអឺនធើណិតក្នងប្រទេស។

រដ្ឋមន្រ្តីវ័យ ៣១ឆ្នាំខាងលើនេះទទួលបាន ការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីលោកប្រើប្រាស់ Twitter ជាបណ្ដាញដ៏មានឥទ្ធិពលក្នុងការប្រកាសស្វែងរកអ្នកជំនាញផ្នែក Cyber, ស្នើសុំជំនួយពីនាយក ប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple, Google, Meta, Twitter, YouTube, Microsoft, Sony, Oracle និង SpaceX ដើម្បីជួយអន្តរាគមន៍។ លើសពីនេះ លោកក៏គ្រោងនឹងង្កើតប្រព័ន្ធ “State in a smartphone” ប៉ុន្តែដោយសារស្រុកទេសកើតសង្គ្រាម មិនទាន់ចេញជារូបរាងនៅឡើយ៕ Source: Sabay

Most Popular

To Top