ពិតជាដំណឹងដ៏គួរឲ្យសោកស្តាយជាទីបំផុត ដែលតារាសម្តែងដ៏ល្បីឈ្មោះមួយរូបរបស់អ៊ុយក្រែន បានទទួលមរណភាព ក្នុងការប្រយុទ្ធការពារទឹកដីរបស់ខ្លួន។

តារាសម្តែងដ៏ល្បីរបស់អ៊ុយក្រែន លោក Pasha lee បានទទួលមរណភាពហើយកាលពីថ្ងៃទី៧ ខែ មីនា ឆ្នាំ២០២២ ក្នុងអាយុ៣៣ឆ្នាំ ដោយសារការទម្លាក់គ្រាប់បែក របស់រុស្សីក្នុងទីក្រុង IRPIN ក្បែរទីក្រុង គៀវ ក្នុងនាមជាទាហានម្នាក់ ដើម្បីប្រយុទ្ធការពារទឹកដីរបស់ខ្លួន។

តារាសម្តែងលោក Pasha lee គឺជាតារាភាពយន្ត សម្តែង អ្នកចម្រៀង និងជាអ្នកនិពន្ធបទភ្លេង មួយរូបដ៏ល្បី មិនត្រឹមតែដប៉ុណ្ណោះលោកបានសម្តែងក្នុងរឿងភាគជាច្រើន រួមទាំងរឿងកំប្លែង និងផ្សាយពាណិជ្ជកម្មតាមទូរទស្សន៏ផងដែរ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក Gregory Hilton ។ នេះពិតជាដំណឹងដ៏គួរឲ្យសោកស្តាយជាពន់ពេក ក្នុងការបាត់បង់ធនធានមនុស្សដ៏មានតម្លៃម្នាក់នៅប្រទេសអ៊ុយក្រែន៕ Source: Sabay




