ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បាននិយាយថា ការជម្លៀសជនស៊ីវិលនឹងធ្វើឡើងតាមច្រករបៀងមនុស្សធម៌ចំនួនប្រាំមួយ។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា យោធាបានយល់ព្រមឈប់បាញ់ចាប់ពីម៉ោង ០៩:០០នាទីព្រឹក ដល់ម៉ោង ២១:០០នាទីយប់ ។

បទឈប់បាញ់គ្នាមួយ ត្រូវបានណែនាំតាមផ្លូវដូចជា ផ្លូវ Energodar-Zaporozhye ផ្លូវ Sumy-Poltava ផ្លូវ Mariupol-Zaporozhye ផ្លូវ Volnovakha-Pokrovsk និងផ្លូវ Izyum-Lozovaya ព្រមទាំងផ្លូវឆ្ពោះទៅទីក្រុងគៀវ ពីសហគមន៍ចំនួនប្រាំ គឺសហគមន៍ Vorzel សហគមន៍ Bucha សហគមន៍ Borodyanka សហគមន៍ Irpen និងសហគមន៍ Gostomel។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីនៅតាមព្រំដែន ដែលតាមការប៉ាន់ស្មានដោយប្រទេស លោកខាងលិចមានជាង ១៥០០០០ នាក់ ត្រូវ ពូទីនបញ្ជូនស្ទើរតែទាំងអស់ ដែលគាត់មានចូលទៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងនោះ រុស្ស៊ីបានវាយប្រហាររយៈចម្ងាយឆ្ងាយ បើកផ្លូវ ដូចជាការទម្លាក់គ្រាប់បែក ការបាញ់គ្រាប់រ៉ុក្កែត ការវាយប្រហារដោយកាំភ្លើងធំ និងមីស៊ីល ដើម្បីបំពេញការខ្វះខាតការចល័តទីទៅមុខ៕ Source: Sabay



