បរទេស៖ មន្ទីរបញ្ចកោណបាននិយាយថា ផែនការដែលអាមេរិកនឹងផ្ទេរយន្តហោះ ដែលគ្រប់គ្រងដោយប៉ូឡូញទៅឱ្យប្រទេសអ៊ុយក្រែន គឺប្រថុយនឹងការអូសទាញ អង្គការណាតូដោយផ្ទាល់ ទៅក្នុងជម្លោះយោធា រវាងទីក្រុងគៀវ និងទីក្រុងមូស្គូ ខណៈដែលខ្លួន ហាក់ដូចជាបដិសេធ កិច្ចព្រមព្រៀងដែលស្នើឡើងដោយប៉ូឡូញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ប្រទេសប៉ូឡូញបានប្រកាសថា ខ្លួនត្រៀមខ្លួនជាស្រេច ក្នុងការដាក់ពង្រាយយន្តហោះចម្បាំង MiG-29 របស់ខ្លួនភ្លាមៗ ដោយមិនគិតថ្លៃទៅកាន់មូលដ្ឋានណាតូ ក្នុងប្រទេសអាល្លឺម៉ង់ ហើយប្រគល់វាទៅឱ្យយោធាសហរដ្ឋអាមេរិក។ ជាថ្នូរមកវិញ ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ឱ្យទីក្រុងវ៉ារស្សាវ៉ា (ប៉ូឡូញ) នូវ “យន្តហោះដែលបានប្រើជាមួយ នឹងសមត្ថភាពប្រតិបត្តិការដែលត្រូវគ្នា” ដើម្បីបំពេញបន្ថែមកងនាវារបស់ខ្លួន។
ឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង ដែលបានស្នើឡើងនៅពេលក្រោយកាលពីថ្ងៃអង្គារ មន្ទីរបញ្ចកោណបានផ្តល់សញ្ញាថាខ្លួនមានការស្ទាក់ស្ទើរ ក្នុងការដើរតួនាទីណាមួយ នៅក្នុងកិច្ចការនេះ៕ ប្រែសម្រួលៈ ណៃ តុលា