ព័ត៌មានអន្តរជាតិ

Klopp៖ យើងមិនអាចធ្វើអ្វីច្រើនជាងនេះ ឡើយចំពោះកុងត្រារបស់ Salah

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool បានសារភាពថាក្លឹបពិតជាគ្មានកម្លាំងឬអំណាចណាដើម្បីបញ្ឈប់ ការសម្រេចចិត្តរបស់កីឡាករ Salah ឡើយប្រសិនបើគាត់ពិតជាចង់ចាកចេញពិតមែននៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

លោក Jurgen Klopp បានអះអាងថាមកដល់ពេលនេះនៅមិនទាន់ មានការដំណើរការទៅមុខល្អឡើយនៃកុង ត្រាថ្មីរវាងក្លឹបនិងកីឡាករអេហ្ស៊ីបរូបនេះហើយនៅតែបន្តរងចាំការសម្រេចចិត្តចុងក្រោយរបស់គាត់ប៉ុណ្ណោះ។

បច្ចុប្បន្នកុងត្រារបស់កីឡាករវ័យ២៩ឆ្នាំរូបនេះនឹង ផុតសុពលភាពហើយនៅចុងបញ្ចប់ នៃរដូវកាលក្រោយប៉ុន្តែមិនមានព័ត៌មានវិជ្ជមាន ណាមួយថាកីឡាករនឹងចង់បន្តឡើយខណៈដែល ទំរង់លេងរបស់គាត់ហាក់ដូចជាកើនឡើងជាបន្តបន្ទាប់ហើយកំពុងទាក់ចិត្តក្លឹបធំៗនៅអឺរ៉ុបផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top