ប្រទេសអារ៉ាប់រួម ត្រូវបានគេស្គាល់ថា ជាទីកន្លែងដ៏ពេញនិយម សម្រាប់អ្នកមាន ទ្រព្យសម្បត្តិមហាសាល។ ការបង្កើនសម្ពាធពីលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ផ្នែកសេដ្ឋកិច្ច ធ្វើឱ្យប្រទេសអារ៉ាប់រួម ក្លាយជាទីកន្លែងដ៏គួរឱ្យទាក់ទាញ សម្រាប់ជនជាតិរុស្សី មានទ្រព្យសម្បត្តិមហាសាល ដែលកំពុងស្វែងរក ទីជម្រកសុវត្ថិភាព សម្រាប់ទ្រព្យសម្បត្តិរបស់ពួកគេ។

ការរកឃើញកន្លែង សម្រាប់ស្តុកទ្រព្យសម្បត្តិរបស់សេដ្ឋីរុស្សី ដែលកំពុងរងទណ្ឌកម្មពីប្រទេសនានា នៅលើពិភពលោកនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ខំឱ្យរុស្ស៊ីដកខ្លួនចេញ ពីការឈ្លានពានលើអ៊ុយក្រែន។ ទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម បានផ្តល់សញ្ញាថា ខ្លួនកំពុងព្យាយាមបន្តឈរនៅកណ្តាល ដោយមិនឈរខាង សហរដ្ឋអាមេរិក និងដៃគូអឺរ៉ុបរបស់ខ្លួន ហើយក៏មិនឈរខាងរុស្ស៊ី ផងដែរ។

អារ៉ាប់រួម មានជនជាតិរុស្ស៊ី រស់នៅប្រមាណ ៤មុឺននាក់ មុនការផ្ទុះសង្រ្គាម នៅអ៊ុយក្រែន។ ប្រទេសនេះ បានបដិសេធពីសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដោយបានថ្កោលទោស សកម្មភាពរបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលជាសញ្ញាបង្ហាញថា ប្រទេសសេដ្ឋីប្រេងមួយនេះ កំពុងផ្តល់អាទិភាព ដល់ទំនាក់ទំនងល្អជាមួយ រដ្ឋាភិបាលរបស់លោក ពូទីន៕ Source: Sabay
