ព័ត៌មានអន្តរជាតិ

ពូទីនសងសឹកវិញហើយ! រុស្សីដាក់ទណ្ឌកម្មលើ Joe Biden និងមន្រ្តីកំពូលៗរបស់អាមេរិក

ក្រោយត្រូវទទួល​រងទណ្ឌកម្ម ជាច្រើនពីប្រទេសនានា នៅទ្វីបអឺរ៉ុប និងលោកខាងលិច ពេលនេះរុស្សី បានសងសឹកវិញ ដោយហាមមេដឹកនាំកំពូល របស់អាមេរិក មិនឱ្យចូលប្រទេសខ្លួន ។

ប្រធានាធិបតីអាមេរិក លោក Joe Biden មានឈ្មោះមុនគេក្នុងបញ្ជីខ្មៅ ដែលរុស្សីដាក់ទណ្ឌកម្ម ។ ក្រៅពីនោះរួមមាន លោកស្រី Hillary Clinton និង លោក Antony Blinken ដែលសុទ្ធសឹងជាមន្រ្តីកំពូលៗ របស់អាមេរិក ។ ទណ្ឌកម្មដែលរុស្សីបានដាក់ គឺហាមមិនឱ្យអ្នក ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ ចូលក្នុងប្រទេស ហើយបើសិនជាមានទ្រព្យសម្បត្តិ នៅក្នុងប្រទេសរុស្សី នឹងត្រូវបង្កក ឫ រឹបអូសផងដែរ ។

ក្រៅពីមន្រ្តីកំពូលៗ រុស្សីក៏បានធ្វើការដាក់ទណ្ឌកម្ម លើកូនរបស់ប្រធានាធិបតី Joe Biden គឺលោក Hunter ហាមមិនឱ្យចូលប្រទេស របស់ខ្លួនផងដែរ។ នេះជាការឆ្លើយតប ពីសំណាក់វិមានក្រឹមឡាំង ក្រោយត្រូវទទួលរង ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានលើកទ័ពវាយប្រហារ លើអ៊ុយក្រែន ដែលប្រធានាធិបតី រុស្សីពូទីន ហៅត្រឹមថា ជាប្រតិបត្តិការ យោធាពិសេស៕

Most Popular

To Top