ព័ត៌មានអន្តរជាតិ

ប្រធានស្ថានីយ អវកាសអន្តរជាតិ ៖ គ្មានភាពតានតឹង បន្ទាប់ពីរុស្ស៊ី និយាយលេងសើចថា អវកាសយានិក អាមេរិក នឹងត្រូវទុកចោល

អាមេរិក ៖ យោងតាមអង្គការ អវកាសណាសា “NASA” បានឲ្យដឹងថា ទោះបីជាមានការផ្លាស់ប្តូរ ដ៏ក្តៅគគុក និង ការធ្វើឲ្យ ទំនាក់ទំនង កាន់តែយ៉ាប់យ៉ឺនឡើងវិញ នៅលើផែនដីក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី និង សហរដ្ឋអាមេរិក លើស្ថានីយអវកាសអន្តរជាតិ នឹងបន្ត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Joel Montalbano អ្នកគ្រប់គ្រងកម្មវិធីសម្រាប់ ISS បានប្រាប់ Sky News ថា ពិតជាមិនមានភាពតានតឹង នៅក្នុងក្រុមឡើយ ។ ស្ថានីយ៍អវកាសតម្លៃ ១៥0 ពាន់លានដុល្លារ ទម្ងន់ ៥00 តោន ធ្វើដំណើរជុំវិញផែនដី រៀងរាល់ ៩0 នាទីរយៈកម្ពស់ ប្រហែល ២00 ម៉ាយ។ បច្ចុប្បន្នវាមាននាវិក នៃអវកាសយានិកណាសា ៤នាក់ អវកាសយានិក ESA ១នាក់ និង អវកាសយានិករុស្ស៊ី ២នាក់ ។

លោក Montalbano បានបញ្ជាក់ថា អវកាសយានិក របស់ណាសា លោក Mark Vande Hei នឹងត្រឡប់មកផែនដីវិញ តាមកាលវិភាគនៅក្នុងយានអវកាស Soyuz របស់រុស្ស៊ី ។ មានការសង្ស័យថា ការចុះចត និងត្រឡប់ ទៅអាមេរិក របស់លោក Vande Hei អាចបន្តទៅមុខក្រោម ការដាក់ទណ្ឌកម្ម របស់អាមេរិកលើរុស្ស៊ី ។

លោកនឹងត្រូវចុះចត នៅប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃទី ៣0 ខែមីនា ជាមួយនឹងសហការី អវកាសយានិករុស្ស៊ី២នាក់ ។ កាលពីសប្តាហ៍មុន វីដេអូមួយត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយ RIA Novosti គ្រប់គ្រង ដោយរដ្ឋាភិបាលរុស្ស៊ី បង្ហាញពីអវកាសយានិក ត្រូវបានទុកចោល នៅលើស្ថានីយ៍ អវកាសដោយ អវកាសយានិក ៕ដោយ៖លី ភីលីព

Most Popular

To Top