អ្នកកាសែត ៣រូប បានបាត់បង់ជីវិត នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកងទ័ពរបស់រុស្សី បើកការវាយប្រហារ តាមផ្លូវគោកផង និងផ្លូវអាកាសផង។

អ្នកបាត់បង់ជីវិតទាំង៣នាក់ ត្រូវបានគេស្គាល់ថា សុទ្ធសឹងជាអ្នកកាសែត ដែលផ្តិតយកទិដ្ឋភាពសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ។ ម្នាក់ជាអ្នកថតរូប ប្រចាំស្ថាប័នសារព័ត៍មានដ៏ធំ Fox News មានឈ្មោះ Pierre Zakrzewski អាយុ ៥៥ឆ្នាំ និង២រូបផ្សេងទៀត ម្នាក់ជា Producer ជនជាតិអ៊ុយក្រែន ឈ្មោះ Oleksandra អាយុ២៤ឆ្នាំ និងមួយរូបទៀតជា filmmaker ។ អ្នកទាំង៣ ត្រូវបានគេរាយការណ៍ថា បានជិះក្នុងរថយន្តមួយនៅ តំបន់ Gorenka នៅក្រៅទីក្រុងគៀវ ហើយត្រូវបានកងទាហាន របស់រុស្សីបាញ់ប្រហារ រហូតបាត់បង់ជីវិត។
នេះជាករណីដំបូង នៃការស្លាប់របស់អ្នកកាសែត នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្សី បានបើកការវាយប្រហារ ឈ្លានពានមកលើប្រទេសនេះ។ ការស្លាប់របស់អ្នកកាសែតទាំង៣រូប ស្របពេលទីក្រុងគៀវ កំពុងរងការគំរាមកំហែង នៃការវាយដណ្តើមកាន់កាប់ ដោយកងទ័ពរបស់វិមាន ក្រឹមឡាំងផងដែរ៕
