អ្នកកាសែតរុស្ស៊ីម្នាក់ដែលផ្គើននឹងការបង្ក្រាបរបស់លោក Vladimir Putin លើសេរីភាពបញ្ចេញមតិ ដើម្បីរិះគន់សង្គ្រាមលើអ៊ុយក្រែនតាមកញ្ចក់ទូរទស្សន៍ ពេលនេះត្រូវតុលាការសម្រេចកាត់ទោសហើយ ក្រោយលោកស្រីបដិសេធមិនរត់ចេញពីប្រទេស។

Marina Ovsyannikova អាយុ ៤៣ ឆ្នាំ ដែលគេដាក់រហស្សនាមថា “ស្ត្រីក្លាហានបំផុតនៅលើកញ្ចក់ទូរទស្សន៍” បាននិយាយថាខ្លួនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពក្រោយធ្វើរឿងនេះ ប៉ុន្តែ វាមិនអាចជាលេសឲ្យលោកស្រី រត់ចោលស្រុកនោះទេ។

លោកស្រីត្រូវតុលាការកាត់ទោស ត្រឹមពិន័យជាប្រាក់ ២៧៦ដុល្លារ ប៉ុន្តែ Marina បារម្ភថាអាចមានការដាក់ទណ្ឌកម្មបន្ថែមទៀតទៀត។ ទម្រាំអាចលើកបដាប្រឆាំងសង្គ្រាមនោះបានស្ត្រីកូនពីររូបនេះ ត្រូវឆ្លងកាត់សន្តិសុខជាច្រើន ដើម្បីទៅដល់ក្នុងស្ទូឌីយោ ដែលកំពុងផ្សាយផ្ទាល់៕
