បរទេស៖ យោធារុស្ស៊ី បាននិយាយថា ខ្លួនបានប្រើប្រាស់មីស៊ីល ដែលមានល្បឿនលឿន ជាងសំឡេង Kinzhal ទំនើបបំផុតរបស់ខ្លួន ដើម្បីកម្ទេចឃ្លាំងអាវុធនៅជិតទីក្រុង Ivano-Frankivsk ភាគខាងលិចអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការវាយប្រហារ ដោយប្រព័ន្ធមីស៊ីលបាញ់តាមអាកាសបានធ្វើឡើង កាលពីថ្ងៃសុក្រ។
លោកបានបន្ថែមថា វាបានកំណត់គោលដៅលើ “ឃ្លាំងក្រោមដីដ៏ធំនៃមីស៊ីល និងគ្រាប់បែកពីលើអាកាស របស់កងកម្លាំងអ៊ុយក្រែន” នៅក្នុងភូមិ Deliatyn ។
Kinzhal ដែលមានន័យថា កំបិទស្នៀត ជាភាសាអង់គ្លេសត្រូវបានប្រើប្រាស់ ដោយយោធារុស្ស៊ី ជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះអ៊ុយក្រែន នៅថ្ងៃទី 24 ខែកុម្ភៈ។ មីស៊ីល Kinzhal ត្រូវបានដឹកដោយយន្តហោះ ស្ទាក់ចាប់ល្បឿនលឿនជាងសំឡេង MiG-31K ដែល NATO ហៅថា Foxhound៕ ប្រែសម្រួលៈ ណៃ តុលា