ប្រទេសស្រីលង្កា បានផ្អាកការប្រឡង ចំពោះសិស្សរាប់លាននាក់ ដោយសារមិនមានក្រដាស សម្រាប់សរសេរ គ្រប់គ្រាន់។
រដ្ឋាភិបាលប្រទេសស្រីលង្កា ជំពាក់បំណុលបរទេស ជិត៧ពាន់លានដុល្លារអាមេរិក ដោយបានបណ្តា ឱ្យប្រទេសនេះ ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ មិនធ្លាប់មានចាប់ តាំងពីប្រកាសឯករាជ្យកាលពីឆ្នាំ ១៩៤៨ ។ សិស្សរាប់លាននាក់ នៅក្នុងប្រទេសនេះ មិនអាចធ្វើការប្រឡង បានដោយសារ នៅតាមសាលាមិនមាន ក្រដាសគ្រប់គ្រាន់។
បញ្ហានេះរដ្ឋបានទទួលស្គាល់ថា ពិតជាខ្វះលុយសម្រាប់ នាំចូល ក្រដាស ប្រាកដមែន ។ មិនតែប៉ុណ្ណោះ ស្រីលង្កាបានជួបប្រទះបញ្ហា ប្រឈមផ្សេងទៀតរួមមាន កង្វះខាតចំណីអាហារ ប្រេងឥន្ទនៈ និង ថ្នាំពេទ្យ ដោយសាររដ្ឋខ្វះថវិកា ក្នុងការនាំចូល ៕