អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អវកាសយានិករុស្ស៊ី បានឡើងទៅកាន់ ស្ថានីយអវកាសអន្តរជាតិ (ISS) ដោយស្លៀកឈុតអវកាសពណ៌លឿង ខុសពីធម្មតា ដែលជំរុញឲ្យមានការរំពឹងទុកថា ចលនានេះគឺជាកាយវិការស្ងប់ស្ងាត់ នៃការប្រឆាំងគាំទ្រ អ៊ុយក្រែន ។
បុរសទាំង៣គឺ លោក Sergey Korsakov លោក Oleg Artemyev និងលោក Denis Matveyev ជាមនុស្សដំបូងគេ ដែលត្រូវបាន ស្វាគមន៍នៅលើ ISS ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែនក្នុងខែកុម្ភៈ ។ ក្រុមនាវិកបាននិយាយថា ឈុតអវកាស របស់ពួកគេត្រូវបានផលិតឡើង ជាពណ៌ទង់ជាតិអ៊ុយក្រែន ព្រោះពួកគេត្រូវប្រើ សម្ភារៈលឿងបន្ថែម ។ វីដេអូមួយរបស់បុរសម្នាក់ ខណៈក្រុមអវកាស របស់ពួកគេចូលចត ជាមួយស្ថានីយបង្ហាញលោក ក្នុងឈុតពណ៌ខៀវស្រាល បែបប្រពៃណី ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរ សម្រាប់មួយទៀត ត្រូវនឹងពណ៌ នៃទង់ជាតិអ៊ុយក្រែន មុនពេលលោក និងសហការី របស់លោកចូលទៅ ។ នៅពេលសួរអំពីសារសំខាន់ នៃឈុតអវកាសនេះ លោក Artemyev បានពន្យល់ថា នាវិកនីមួយៗត្រូវជ្រើស រើស ឈុតហោះហើរផ្ទាល់ខ្លួន ដើម្បីខុសប្លែកពីអ្នកដទៃ ។
លោកបានបន្តថា វាបានក្លាយ ជាវេនរបស់យើង ក្នុងការជ្រើសរើសពណ៌ ប៉ុន្តែតាមពិត យើងបានប្រមូលសម្ភារៈពណ៌លឿង ជាច្រើន ដូច្នេះយើងត្រូវប្រើវា ដូច្នេះហើយបានជាយើង ត្រូវពាក់ពណ៌លឿង ៕ ដោយ៖លី ភីលីព