នាវាខ្នាតយក្សមួយគ្រឿង កំពុងស្ថិតក្នុងកំពង់ផែ ប្រទេសអ៊ីតាលី ត្រូវបានអាជ្ញាធរ សង្ស័យថាជាកម្មសិទ្ធ របស់ប្រធាធិបតីរុស្សី លោក ពូទីន។
អាជ្ញាធរអ៊ីតាលី កំពុងបើកការស៊ើបអង្កេត ហើយប្រសិនបើរកឃើញថា នាវានេះជាកម្មសិទ្ធរបស់លោក ពូទីន នឹងធ្វើការរឹបអូសតែម្តង។ នាវាខ្នាតយក្សមួយនេះ មានប្រវែង១៤០ម៉ែត្រ និង មានតម្លៃរហូតដល់ទៅ ៥០០លានផោន ដែលគេចាត់ទុកថា ជានាវាដែលមានតម្លៃថ្លៃជាង គេបំផុតនៅលើពិភពលោក។
អ្នកបម្រើនៅលើនាវា ដែលធំជាងគេលើលោកមួយនេះ គឺសុទ្ធសឹងជាជនជាតិរុស្សី លើកលែងតែអ្នកបើកនាវាមួយប៉ុណ្ណោះ។ យោងតាមការស៊ើបអង្កេត គេរកឃើញថាលោកពូទីន មិនដែលដាក់ឈ្មោះរបស់លោកនៅលើទ្រព្យសម្បត្តិផ្ទាល់ទេ ពោលគឺរកអ្នកផ្សេងដើម្បីដាក់ឈ្មោះជំនួស ដើម្បីកុំឱ្យគេស៊ើបដឹង។ នេះជាសញ្ញាមួយកាន់តែសង្ស័យថានាវានោះ ជាកម្មសិទ្ធរបស់មេដឹកនាំរុស្សី ពិតប្រាកដមែន ៕