អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា សម្ដីរបស់លោកប្រធានាធិបតី អាមេរិក កើតមានឡើង នៅពេល ដែលសង្រ្គាមនៅអ៊ុយក្រែន ឈានចូលដល់ថ្ងៃទី ២៧ របស់ខ្លួន ដោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតែបន្តនៅ ក្នុងទីក្រុងដូចជា Mariupol ជាដើម ។
ធុរកិច្ចអាមេរិក ត្រូវបានគេប្រាប់ឲ្យបង្កើន សន្តិសុខ ដោយមានការភ័យខ្លាចថា រដ្ឋាភិបាលរុស្ស៊ីអាចរៀបចំផែនការ វាយប្រហារតាមអ៊ីនធើណេត ។
សេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា អាជីវកម្មមានកាតព្វកិច្ចស្នេហាជាតិ ដើម្បីការពារខ្លួន ដោយបន្ថែមថា ពួកគេគួរតែពង្រឹងការការពារ តាមអ៊ីនធើណេតជាបន្ទាន់ ។

លោក Biden បានបន្តថា ការព្រមាននេះ គឺផ្អែកលើការវិវត្ត នៃការស៊ើបការណ៍សម្ងាត់ ដែលរុស្ស៊ីអាចនឹងកំពុងរៀបចំផែនការ វាយប្រហារតាមអ៊ីនធើណេត ប្រឆាំងនឹងយើង។ លោកបន្ថែមថា ទំហំនៃសមត្ថភាពអ៊ីនធើណេត របស់រុស្ស៊ី គឺពិតជាមានផលវិបាក ហើយវានឹងមកដល់ លោកបាននិយាយបន្ថែមថា មនុស្សគ្រប់រូបចាំបាច់ ត្រូវធ្វើផ្នែករបស់ពួកគេ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង ដ៏ជាក់លាក់មួយ នៃពេលវេលារបស់យើង ៕ដោយ៖លី ភីលីព
