ព័ត៌មានអន្តរជាតិ

វិទ្យាស្ថាន Garo Sero រាយការណ៍អំពី លោក Ken Rhee នៅប៉ូឡូញ ស្នាក់នៅក្នុងសណ្ឋាគារ ដោយសុវត្ថិភាព

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ការអះអាងថ្មីមួយ បានកើតឡើងទាក់ទង នឹងអតីត ប្រធានក្រុម Ken Rhee ត្រូវបាន គេនិយាយថា លោកកំពុងស្ថិតនៅប្រទេស អ៊ុយក្រែន ដើម្បីចូលរួមធ្វើសង្គ្រាម ក្នុងនាមជា ទាហាន ស្ម័គ្រចិត្តអន្តរជាតិ ។

កាលពីថ្ងៃទី ២២ ខែមីនា បណ្តាញ YouTube ដ៏ល្បីឈ្មោះ ‘Garo Sero Institute’ បានចេញ ផ្សាយវីដេអូ បង្ហាញពីការ អត្ថាធិប្បាយ ដ៏វែងមួយត្រូវ បានសរសេរ នៅលើប៉ុស្តិ៍ YouTube ជាក់លាក់មួយ ។ ការអត្ថាធិប្បាយនេះត្រូវបានទុកដោយ ‘A’ ដែលបានណែនាំខ្លួនលោកថា ជានិស្សិតអន្តរជាតិ នៅប្រទេស ប៉ូឡូញ ។ ‘A’ បានបង្ហាញថា លោកបានឃើញ Ken Rhee នៅប្រទេសប៉ូឡូញ ហើយលោកកំពុងស្នាក់នៅ សណ្ឋាគារមួយ ។ ការលើកឡើងនេះបានធ្វើឡើងនៅថ្ងៃទី ២០ ខែនេះ ។

‘A’ បានអះអាងថា ខ្ញុំបានឃើញប្រធានក្រុម Ken Rhee នៅប្រទេសប៉ូឡូញ ហើយនៅទីនេះមាន សុវត្ថិភាពណាស់ វាជាកន្លែងសុវត្ថិភាព ដែលគ្មានសំឡេងកាំភ្លើង ។ លោកបាននិយាយថា លោកស្នាក់នៅសណ្ឋាគារ តែមួយជាមួយ Lee Geun ហើយអះអាងថា លោកបានថតរូប ជាមួយលោកផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top