បរទេស ៖ ប្រទេសស៊ុយអែត និងអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃពុធថា ពួកគេនឹងបញ្ជូនអាវុធ ប្រឆាំងរថក្រោះ រាប់ពាន់ដើមទៅកាន់ប្រទេស អ៊ុយក្រែន។ ប្រទេសទាំងពីរ បានផ្តល់អាវុធឱ្យអ៊ុយក្រែន យ៉ាងច្រើន ជាមួយនឹងអាវុធប្រឆាំង រថពាសដែក ដោយអាល្លឺម៉ង់ បានបោះបង់ចោលការ ប្តេជ្ញាចិត្តពីមុនរបស់ខ្លួន ចំពោះការមិនលូកដៃ ក្នុងជម្លោះនេះ ដោយសារការវាយលុក យោធារបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde បាននិយាយថា ប្រទេសស៊ុយអែត នឹងបញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន 5 000ដើម ទៅកាន់ប្រទេសអ៊ុយក្រែន ដែលលើសពីចំនួន 5 000ដើម ដែលបានផ្តល់រួចហើយ។ លោកស្រី Linde បានហៅការសម្រេចចិត្តនេះថា “ជាប្រវត្តិសាស្ត្រ” ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោកស្រី Christine Lambrecht បានស្នើឱ្យកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសនេះ ផ្តល់គ្រាប់បែកដៃបាញ់ គ្រាប់រ៉ុក្កែតចំនួន 2 000 គ្រាប់ពីឃ្លាំងស្តុកទុក របស់ខ្លួនដល់អ៊ុយក្រែន ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
