ព័ត៌មានអន្តរជាតិ

Updated៖ តម្លៃប្រេងធ្លាក់ចុះ ខណៈដែលកិច្ចចចារគ្នា រវាងអ៊ុយក្រែន និងរុស្ស៊ី កំពុងបន្តជួបគ្នាជាថ្មី

ញូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ថា តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ខណៈដែលពាណិជ្ជករបានថ្លឹងថ្លែងពីទស្សនវិស័យតម្រូវការ ស្របពេលដែលកំពុងរង់ចាំជុំថ្មីនៃកិច្ចចរចាសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ។

យោងតាម West Texas Intermediate សម្រាប់ការចែកចាយក្នុងខែឧសភាបានបាត់បង់៧,,៩៤ដុល្លារអាមេរិកឬស្មើ៧ភាគរយស្មើនឹង១០៥,៩៦ដុល្លារក្នុង១បារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។ ប្រេងឆៅសម្រាប់ការចែកចាយនៅក្នុងខែឧសភា អាចធ្លាក់ចុះ៨,១៧ដុល្លារ ឬស្មើនឹង៦,៨ភាគរយ មកនៅត្រឹមតម្លៃ១១២.៤៨ដុល្លារក្នុង១បារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។

ការថយចុះនេះបានកើតឡើងនៅពេលដែលវិនិយោគិនបន្តវាយតម្លៃផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើតម្រូវការប្រេងឥន្ធនៈ។

លោក Carsten Fritsch អ្នកវិភាគថាមពលនៅក្រុមហ៊ុន Commerzbank Research បានលើកឡើងកាលពីថ្ងៃចន្ទក្នុងកំណត់ត្រាមួយថា នៅកន្លែងផ្សេងទៀត “សង្ឃឹមថា ការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីអាចនាំឱ្យមានការសម្របសម្រួល” ក៏រួមចំណែកដល់ការធ្លាក់ចុះតម្លៃផងដែរ ។

ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃចន្ទថា អ៊ុយក្រែន និងរុស្ស៊ី នឹងចាប់ផ្តើមកិច្ចចរចាសន្តិភាពបន្ទាប់នៅថ្ងៃអង្គារនេះនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលរបស់ប្រទេសតួកគី ។

សម្រាប់សប្តាហ៍ដែលបញ្ចប់នៅត្រឹមថ្ងៃសុក្រ សន្ទស្សន៍តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក និងប្រេងចំរ៉ាញ់រួច បានកើនឡើង១០,៥ភាគរយ និង១១,៨ភាគរយ ដោយផ្អែកលើកិច្ចសន្យាកាលពីមុនខែ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top