វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើរសុំទឹកប្រាក់ ចំនួន ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធរបស់ខ្លួន ២០២៣ ជាសំណើថវិកា ដែលមានគោលបំណងដោះស្រាយអ្វី ដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងដែលកើតចេញពី ជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន។
ការផ្តល់មូលនិធិនេះ នឹងពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់កងកម្លាំងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) និងដៃគូក្នុងតំបន់ ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី” ដោយសំដៅទៅលើអ្វីដែលរុស្ស៊ីបានឲ្យដឹងថា ជាប្រតិបត្តិការយោធា ពិសេសនៅអ៊ុយក្រែន ដែលបានចាប់ផ្តើម ជាងមួយខែមុន។
រួមបញ្ចូលផងដែរ នៅក្នុងថវិកាឆ្នាំសារពើពន្ធ ៥,៨ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលក្នុងនោះរដ្ឋបាលលោក បៃដិន បានស្នើឱ្យសភាសមស្រប ចំនួនសរុប ៧៧៣ពាន់លានដុល្លារសម្រាប់ក្រសួងការពារជាតិ ដែលជាផលបូកនៃ ៦៨២លានដុល្លារសម្រាប់អ៊ុយក្រែន “ដើម្បីប្រឆាំងនឹងឥទ្ធិពលអាក្រក់របស់រុស្ស៊ី និងដើម្បីបំពេញតាមតម្រូវការ ដែលកំពុងកើតមានទាក់ទងនឹងសន្តិសុខ ថាមពល បញ្ហាសន្តិសុខតាមអ៊ីនធឺណិត ពត៌មានមិនពិត ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់នឹងសង្គមស៊ីវិល”៕ ប្រែសម្រួល ឈូក បូរ៉ា