ព័ត៌មានអន្តរជាតិ

ចិន៖ អាស៊ីមិនមែនជា “ក្តារអុក” សម្រាប់ប្រទេសមហាអំណាចនោះទេ

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា អាស៊ីមិនមែនជា “ក្តារអុក” ដែលមហាអំណាចគួរប្រឈមមុខដាក់គ្នានោះទេ ដោយលោកសំដៅលើការប្រឈមមុខដាក់ គ្នាខាងភូមិសាស្ត្រនយោបាយជុំវិញ ការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ពេលត្រឡប់ពីធ្វើដំណើរទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ឥណ្ឌា និងនេប៉ាល់ លោក Wang បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការវិវត្តនៃជម្លោះ។

រដ្ឋមន្ត្រីបាននិយាយដោយសំដៅលើការ រឹតបន្តឹងដ៏តឹងរ៉ឹងដែលដាក់លើទីក្រុងមូស្គូដោយ លោកខាងលិចបន្ទាប់ពីមាន “ប្រតិបត្តិការពិសេស” របស់ខ្លួនថា ប្រទេសទាំងនោះមានការព្រួយបារម្ភយ៉ាងខ្លាំងថា ទណ្ឌកម្មឯកតោភាគីនឹងធ្វើឱ្យខូចខាតដល់ ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ។

លោក Wang បានបន្ថែថា មាន “ការយល់ស្របទូទៅ” ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ថា “សង្គ្រាម ឬទណ្ឌកម្មមិនមែនជាដំណោះស្រាយដ៏ល្អ” ចំពោះវិបត្តិនេះនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top