អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ពន្លឺដែលកំពុង ផ្ទុះមករកផែនដី យើងដែលមានល្បឿន ១.៨ លានម៉ាយក្នុងមួយម៉ោង គឺជាពន្លឺស្ថិតនៅភាគខាងត្បូង ត្រូវបានផ្សារភ្ជាប់ជាទូទៅ ជាមួយនឹងការដាក់បង្ហាញ ស្ថិតក្នុងរង្វង់អាកទិក ។
បាតុភូតធម្មជាតិដ៏អស្ចារ្យ អាចត្រូវបានគេមើលឃើញ នៅឆ្ងាយទៅភាគខាងត្បូង នៃទីក្រុង Edinburgh ដោយសារ តែការផ្ទុះ ព្រះអាទិត្យដ៏ធំសម្បើមមួយ កំពុងបក់មកផែនដី ក្នុងល្បឿន ១.៨ លានម៉ាយ ក្នុងមួយម៉ោង ។ ការិយាល័យអាកាសធាតុ អវកាសរបស់ Met Office បាននិយាយថា សកម្មភាព ព្រះអាទិត្យមានកម្រិត ខ្ពស់រយៈពេល ២៤ ម៉ោងកន្លងមក ដោយមានការផ្ទុះពន្លឺ ព្រះអាទិត្យចំនួន ១៧ គ្រាប់ ចេញពីកន្លែង ព្រះអាទិត្យតែមួយ និងពីរកំពុងធ្វើដំណើរឆ្ពោះ ទៅរកផែនដីយើង ។
នេះបើយោងតាមអ្នកជំនាញ អាមេរិកនៅមជ្ឈមណ្ឌល ព្យាករណ៍អាកាសធាតុ និងលំហអាកាស របស់រដ្ឋបាលមហាសមុទ្រ និង បរិយាកាស (SWPC)ថា ទាំងនេះបានបញ្ចូលគ្នា ទៅជាការច្រានចេញដ៏ធំ នៃ Coronal ហើយនឹងបណ្តាល ឲ្យមានព្យុះ Geomagnetic G3 ដ៏មានឥទ្ធិពល ។ ពួកគេបាននិយាយថា នេះអាចនាំអ័ររ៉ូរ៉ាទៅភាគខាងត្បូងដូចជារដ្ឋ Pennsylvania រដ្ឋ Iowa និងរដ្ឋ Oregon នៅសហរដ្ឋអាមេរិក ខណៈការមើលឃើញ នៅចក្រភពអង់គ្លេស អាចធ្វើទៅបានរហូត ដល់ភាគខាងត្បូង ដូចជាស្កុតឡែន និងអៀរឡង់ខាងជើង ។
មិនត្រឹមតែប៉ុណ្ណឹងទេ គម្របពពកត្រូវបានគេរំពឹងថា នឹងខ្ចាត់ខ្ចាយបន្តិចនៅយប់នេះ និងទៅថ្ងៃស្អែកនៅទូទាំងប្រទេស អង់គ្លេស ដែលមានន័យថា អ្នកមើលមេឃមានឱកាស បានឃើញទាំងអស់ ។ ត្រូវបានគេស្គាល់ថា ជា Aurora Borealis ពន្លឺភាគខាងជើងត្រូវបាន គេមើលឃើញយ៉ាងទូលំទូលាយ នៅតំបន់រយៈទទឹងខ្ពស់ ដូច្នេះការមើលឃើញណាមួយ នៅទូទាំងចក្រភពអង់គ្លេស ៕ ដោយ៖លី ភីលីព